ព្រឹកនេះ ព្រឹទ្ឋសភាប្រជុំពិនិត្យលើកយោបល់សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋក្នុងរបបប៉ុលពត
នៅវិមានព្រឹទ្ឋសភាក្នុងរាជធានីភ្នំពេញនាម៉ោង៨ព្រឹកថ្ងៃទី១៤ មិថុនា ២០១៣នេះ មានបើកសម័យប្រជុំពេញអង្គព្រឹទ្ឋសភានីតិកាលទី៣ ក្រោមអធិបតីភាពលោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ឋសភា ។ របៀបវារៈសំខាន់ៗ ដែលអង្គព្រឹទ្ឋសភានឹងត្រូវពិនិត្យលើកយោបល់រួមមាន៖
០១-សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។
ចែករំលែកព័តមាននេះ