ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​​ឧត្តម​សេនីយ៍​​បើក​រថ​យន្ត​បុក​ស្ត្រី​ម្នាក់​ស្លាប់​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១​ មិថុនា​ នគរ​បាល​ការិយា​ល័យ​ចរាចរ​ណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ បាន​នាំ​ខ្លួន​កូន​ប្រុស​របស់​លោក​ឧត្តម​សេនីយ៍​​​​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ ដែល​ជិះ​រថ​យន្ត​ទំនើប​បុក​ស្ត្រី​ម្នាក់​ស្លាប់​ទៅ​កាន់​​សាលា​ដំបូង​​ដើម្បី​ឱ្យ​តំណាង​អយ្យ​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ ។ កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​នោះ​ឈ្មោះ​ ជុំ​ គឹម​ឈុន​ អាយុ​២៥​ឆ្នាំ​ មាន​ឋា​នន្ត​រ​​ស័ក្តិ​វរ​

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១​ មិថុនា​ នគរ​បាល​ការិយា​ល័យ​ចរាចរ​ណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ បាន​នាំ​ខ្លួន​កូន​ប្រុស​របស់​លោក​ឧត្តម​សេនីយ៍​​​​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ ដែល​ជិះ​រថ​យន្ត​ទំនើប​បុក​ស្ត្រី​ម្នាក់​ស្លាប់​ទៅ​កាន់​​សាលា​ដំបូង​​ដើម្បី​ឱ្យ​តំណាង​អយ្យ​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ ។ កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​នោះ​ឈ្មោះ​ ជុំ​ គឹម​ឈុន​ អាយុ​២៥​ឆ្នាំ​ មាន​ឋា​នន្ត​រ​​ស័ក្តិ​វរ​សេនីយ៍​ទោ​​ និង​មាន​តួ​នាទី​ជា​អនុ​ប្រធាន​ការិយា​ល័យ​គណ​នេយ្យ​ នៃ​នាយក​ដ្ឋាន​ផែន​ការ​និង​ហិរញ្ញ​វត្ថុ​ក្រសួង​មហា​ផ្ទៃ​ ស្នាក់​នៅ​ផ្ទះ​លេខ​៥៦១​ ផ្លូវ​ភ្នំ​ពេញ​ហាណូត​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។

គួរ​បញ្ជាក់​ថា​ កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ ឈ្មោះ​ ជុំ​ គឹម​ឈុន​ បាន​បើក​​រថ​យន្ត​មា៉ក​រ៉ង់​រូ​៉វើរ​ ពណ៌​ស​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​​នៅ​លើ​វិថី​  ម៉ុង​ ឫ​​ទ្ធី​ ត្រង់​ចំណុច​ភូមិ​បា​យាប​ សង្កាត់​ភ្នំ​ពេញ​ថ្មី​ ហើយ​អូស​ចម្ងាយ​ជិត​២០​ម៉ែត្រ​ បណ្តាល​ឱ្យ​ស្ត្រី​នោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ហុង​ ម៉ូ​នី​តា​ អាយុ​២៤​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ។ សាក្សី​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ រថ​យន្ត​និង​ម៉ូតូ​បើក​បញ្ច្រាស​ទិស​គ្នា​ លុះ​ដល់​ចំណុច​កើត​ហេតុ​ រថ​យន្ត​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​ ។ ដោយ​ឡែក​មន្ត្រី​នគរ​បាល​ជំនាញ​​ឱ្យ​ដឹង​​តាម​រយៈ​អ្នក​បើក​បរ​ថា​ រថ​យន្ត​បាន​គេច​​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ ទើប​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្ត្រី​រង​គ្រះ​ទាំង​កំរោល​ ។ ទោះ​យា៉ង​ណា​មន្ត្រី​ជំនាញ​អះ​អាង​ថា​ អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ ទើប​បាត់​បង់​ម្ចាស់​ការ​ ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​​ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​នគរ​បាល​ចរាចរ​ជើង​គោក​រាជ​ធានី​ភ្នំពេញ​រួម​ជាមួយ​រថ​យន្ត​ទំនើប​ នោះ​ ។

ក្រោយ​កើត​ហេតុ​ អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​ ជុំ​ គឹម​ឈុន​ បាន​សង​សំណង​ទៅ​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​ ព្រម​ទាំង​ធ្វើ​បុណ្យ​បូ​ជា​ឱ្យ​ផង​ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​បុរស​នោះ​ ត្រូវ​តំណាង​អយ្យ​ការ​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​អ្នក​ដទៃ​ដោយ​អចេត​នា​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​បណ្តោះ​អាសន្ន​ ៕