ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​នឹង​ម៉ូតូ​ពន្លះ​គ្នា​ពេញទំហឹងលើផ្លូវជាតិលេខ​​​៥៥

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ម៉ូតូ​២​គ្រឿង​បាន​ជិះ​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ទាំង​សងខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ សន្លប់​បាត់ស្មារតី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ទាំង​ពីរ​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៨ ១២៩ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប…

ខេត្តពោធិ៍សាត់​ ៖ ម៉ូតូ​២​គ្រឿង​បាន​ជិះ​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ទាំង​សងខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ សន្លប់​បាត់ស្មារតី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ទាំង​ពីរ​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៨ ១២៩ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា  ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំង​២​គ្រឿង​ខាង​លើ​ គឺ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១H-២៤៤៤ បើក​ដោយ​ឈ្មោះ ឈិ​ន សម្បត្តិ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ZOOMER X ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ សន ផល្លា ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប​។

​បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​សុទ្ធតែ​របួសធ្ងន់ និង​សន្លប់​បាត់ស្មារតី​ដូច​គ្នា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​អន្លង់​រាប​ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ