ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡុង ឌីម៉ង់ យក​អំណោយ​ផ្តល់​ជូន​យុវជន​​ពិ​ការ​កំពុង​ជួប​ការ​លំបាក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក ឡុង​ ឌីម៉ង់ ប្រធាន​​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ចុះជួយ​សង្កាត់​ជើង​ឯក​ ​ខណ្ឌ​ដង្កោ កាល​ពី​រសៀល​ថ្ងៃទី៩​ មិថុនា​​ បាន​នាំយកអំណោយ​មាន​គ្រែ ពូក ខ្នើយ មុង ភួយ​ និងថវិកា​២០​ម៉ឺន​រៀល​​ទៅ​ផ្តល់ជូន​​ដល់​​យុវជន​ឈ្មោះរ៉ូ​​យ៉ាល់​ ជាជន​ពិការ​ជើង​ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ ​និង​កំពុង​ស្នាក់​នៅ​ក្នុង​ទី​ស្នាក់​ការ​ភូមិ​រលួស​ សង្កាត់​ជើងឯក​ ​​បច្ចុប្បន្ន​

រាជធានីភ្នំពេញ ៖ លោក ឡុង​ ឌីម៉ង់ ប្រធាន​​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ចុះជួយ​សង្កាត់​ជើង​ឯក​ ​ខណ្ឌ​ដង្កោ កាល​ពី​រសៀល​ថ្ងៃទី៩​ មិថុនា​​ បាន​នាំយកអំណោយ​មាន​គ្រែ ពូក ខ្នើយ មុង ភួយ​ និងថវិកា​២០​ម៉ឺន​រៀល​​ទៅ​ផ្តល់ជូន​​ដល់​​យុវជន​ឈ្មោះរ៉ូ​​យ៉ាល់​ ជាជន​ពិការ​ជើង​ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ ​និង​កំពុង​ស្នាក់​នៅ​ក្នុង​ទី​ស្នាក់​ការ​ភូមិ​រលួស​ សង្កាត់​ជើងឯក​ ​​បច្ចុប្បន្ន​យុវជន​រូប​នេះ គឺជា​និស្សិត​ឆ្នាំទី​៣​នៃ​សាកល​វិទ្យា​ល័យចំរើន​ពហុប​ច្ចេក​វិទ្យា​ផ្នែកធនាគារ​ និង​ហិរញ្ញវត្ថុ ។

លោក ឡុង​ ឌីម៉ង់​ បញ្ជាក់ថា​ ​នេះ​ជា​អំណោយ​​ដែលត្រូវ​បាន​ប្រគល់​ជូន​ប្អូន​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់ប្អូន ​​ហើយ​ប្អូន​ត្រូវ​ប្រកាន់​ទស្សនៈថា​ ត្រូវ​សប្បាយ​ចិត្តចំពោះ​អ្វី​ដែល​ប្អូន​មាន​នោះ​ទើប​មាន​ការ​តស៊ូ​ ​និង​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត ព្រោះប្អូន​ពិការ​តែរាង​កាយ​តែទឹក​​ចិត្ត​មិន​ពិការឡើយ​ ។ ក្នុង​ពេល​នោះ​ លោក ឡុង​ ឌីម៉ង់​ ​ក៏​បានជួបសំណេះសំណាល​ និង​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​ជា​សមាជិក​​-សមាជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុងសង្កាត់​​ជើងឯក​​ចំនួន​៥០៣​នាក់​ផង​ដែរ ។

លោក ឡុង​ ឌីម៉ង់​បាន​លើក​ឡើង​ថា​ ​ការ​ឃោសនា​​របស់​អ្នក​នយោបាយ​ ​ឬ​គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​គួរធ្វើដូចក្រុម​ហ៊ុន​ផ្សាយ​ពាណិ​ជ្ជកម្ម​មុខ​ទំនិញ​ផ្សេងៗ​​​ ព្រោះអ្នក​ផ្សាយ​ពាណិជ្ជ​កម្មគេឃោសនា​លើក​តែ​ពីគុណ​ភាព​ផលិត​ផល​របស់គេ​ដោយ​មិន​បន្តុះបង្អាប់​មុខទំនិញ​អ្នក​ផ្សេងនោះឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​អ្នក​​នយោបាយ​​ខ្លះ​នៅ​កម្ពុជា​រិះគន់​​គណ​បក្ស​ដទៃលើក​ខ្លួន​ឯង​ ​ឬដុត​​ផ្ទះគេ​បំភ្លឺ​ផ្ទះខ្លួន​ឯង គឺ​អន់​ជាង​អ្នកផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មុខ​ទំនិញ​ទៅ​ទៀត ៕