ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ងាយ​ៗ​ឱ្យ​កូន​ឆាប់​ចេះ​និយាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

វិធីសាស្ត្រ ងាយ​ៗ ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ ៖ ១. និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ៖ ការ​និយាយ​អាច​ធ្វើ​ឲ្យ​កូន​ស្តាប់​លឺ ហើយ​ប្រឹង​ហារ​មាត់​ថា​តាម ប៉ុន្តែ​អ្នក​មិន​ត្រូវ​និយាយ​ច្រើន​ពាក្យ​ពេក​ទេ…

វិធីសាស្ត្រ ងាយ​ៗ ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ ៖

១. និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ៖ ការ​និយាយ​អាច​ធ្វើ​ឲ្យ​កូន​ស្តាប់​លឺ ហើយ​ប្រឹង​ហារ​មាត់​ថា​តាម ប៉ុន្តែ​អ្នក​មិន​ត្រូវ​និយាយ​ច្រើន​ពាក្យ​ពេក​ទេ គឺថា​ចាប់ផ្តើម​ដោយ​១​ពាក្យ ដូច​ជា មឹ​ម​, ញ៉ាំ​, ម៉ាក់​, តា …​។

២. រាប់ និង​ហៅ​គ្រប់យ៉ាង ៖ អ្នក​អាច​ចាប់​ម្រាមដៃ​របស់​កូន ហើយ​ចាប់ផ្តើម​រាប់​១, ២, ៣ ។ អ្នក​អាច​បង្រៀន​គេ ពាក្យ​គ្រប់យ៉ាង​ពេល​ចេញ​ក្រៅ ដូច​ជា ដើមឈើ​, កា​រ៉េ​ម​, សាលា​, ពេទ្យ​…​។

៣. អាន​សៀវភៅ ៖ ម្តង​ហើយ​ម្តងទៀត ! អ្នកជំនាញ​បាន​រក​ឃើញ​ថា កុមារ​អាច​ស្តាប់ និង​ចង​ចាំ​បាន តាំងពី​គេ​មាន​អាយុ​៨ ខែ​មក​ម្លេ​៉ះ ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​កូន ឆាប់​ចេះ​និយាយ ហើយ​ឆ្លាត​នោះ​អ្នក​គួរតែ​មាន​ទម្លាប់ អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់ ពិសេស ពេលទំនេរ និង​មុន​ចូល​គេង ។

៤.​និទានរឿង ៖ រឿងនិទាន​ជា​ចំណូលចិត្ត​របស់​កុមារ ដូច្នេះ អ្នក​អាច​ផ្លាស់​ប្តូរ​ឈ្មោះ​តួអង្គ​ជា​ឈ្មោះ​របស់​អ្នក និង​គេ ដើម្បី​ឲ្យ​កាន់តែ​រីករាយ​បន្ថែម​ទៀត ។

៥.​ណែនាំ​គេ​គ្រប់ពេល ៖ មិន​ថា​អ្នក​ទៅ​ណា ឬ​ធ្វើ​អ្វី​នោះ​ទេ អ្នក​អាច​ប្រាប់​គេ ថា​នេះ​ជា​អ្វី ? នោះ​ជា​អ្វី ? ហើយ​យក​ល្អ មាន​សកម្មភាព និង​រូប​ពិត​រឹតតែ​ល្អ (​ប្រភព​ពី​៖ Health.com.kh ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ