ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលយក​មិន​បាន​ទេ…កូនស្រី​យំសោក​ឱប​សព​ម្តាយ​ដែល​លាចាក​ពេល​កំពុង​លក់​បន្លែ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​បន្លែ​វ័យចំណាស់​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​​អាធ័ម​នៅ​កន្លែង​លក់​បន្លែ​របស់​គាត់ ខណៈកំពុង​អង្គុយ​លក់​សុខ​ៗ​ស្រាប់តែ​មាន​អាការ​មិន​ស្រួលខ្លួន និង​ក្អួត​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​បន្លែ​វ័យចំណាស់​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​​អាធ័ម​នៅ​កន្លែង​លក់​បន្លែ​របស់​គាត់ ខណៈកំពុង​អង្គុយ​លក់​សុខ​ៗ​ស្រាប់តែ​មាន​អាការ​មិន​ស្រួលខ្លួន និង​ក្អួត​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅ​កន្លែង​លក់​បន្លែ​មួយ​ក្នុង​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូន​ពេញ ។

ប្រ​ព​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ កែម វឿ​ន អាយុ​៦៦​ឆ្នាំ មាន​ទី​លំនៅ​​​ផ្ទះ​លេខ​៦C ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅ​ភូមិគោល ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ ។

មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខណៈ​កំពុង​អង្គុយ​លក់​បន្លែ​នៅ​លើ​គ្រែ​តូច​មួយ​របស់​គាត់​ដូច​សព្វមួយដង ស្រាប់តែ​រូប​គាត់​មាន​អាការ​មិន​ស្រួល និង​បម្រុង​ដើរទៅ​បន្ទប់ទឹក ។ ​ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​ផង ស្រាប់​រូប​គាត់​ក្អួត​ឈាម​ដួល​ទៅ​លើ​ដី​ក្បែរ​គ្រែ​លក់​បន្លែ​របស់​គាត់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​រត់​មក​ជួយ​លើក​និង​ធ្វើ​ចលនា​ដើម្បីសង្គ្រោះ តែ​ជា​អកុសល​រូប​គាត់​បាន​ស្លាប់​បាត់ទៅ​ហើយ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ដឹង​ពី​រឿង​នេះ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​រូប​នេះ​មាន​ជំងឺ​ក្រពះ ពោះវៀន​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ទើប
បាន​ធ្វើ​រូប​គាត់​មាន​អាការ​ក្អួត​ឈាម​ស្លាប់​បែប​នេះ ហើយ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ