ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​១២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​កើត​ឡើ​៧​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ស្រី​២​នាក់ ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​កើត​ឡើ​៧​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ស្រី​២​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក ។

សរុប​ស្លាប់​២​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​,​ម៉ូតូ​នឹង​រថយន្ត​ធំ​៣​លើក ស្លាប់​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​, រថយន្ត​តូច​១​គ្រឿង​, ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន : ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៦៩៩៨​គ្រឿង​(​ម៉ូតូ​៥៦%), មធ្យោបាយ​ល្មើស​១៩១៦​គ្រឿង​(​ម៉ូតូ​៦២%), អប់រំ​២៤៦​គ្រឿង​(​ម៉ូតូ​១៣%), មធ្យោបាយ​ពិន័យ​១២៩៤​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៣៦​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៩៤៥​គ្រឿង​, អប់រំ​១៧១​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៩៨​គ្រឿង​(​មួក​២១៤​គ្រឿង​, កញ្ចក់​៧២​គ្រឿង​, ស្រវឹង​៥​គ្រឿង​, ផ្សេង​ៗ៧​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ