រាជធានីភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរក្នុងយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញបានបើកកិច្ចប្រជុំដាក់ផែនការ ត្រៀមការពារ សន្តិសុខ សណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១២ មិថុនា នៅសាលារាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំង អាជ្ញាធរទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទសាលារាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ