ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​អូឡាំពិជកម្ពុជាធ្វើ​ពិធី​សែន​ក្រុង​ពាលី​ដើម្បី​ឡើង​អគារថ្មី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិជកម្ពុជាបាន​ធ្វើ​ពិធី​សែន​ក្រុង​ពាលី​ដើម្បី​ឡើង​អគារថ្មី ដែល​ទើប​តែ​សាង​សង់​រួច​ ដែលពិធី​នេះ​ធ្វើឡើង​នាវេលាម៉ោង​៣និង​៣០នាទី​ រសៀល​ថ្ងៃទី​១២ មិថុនា​ ២០១៣​ នៅ​ខាង​កើត​របង​ពហុកី​ឡដ្ឋាន​ជាតិ​អូឡាំ​ពិជ​ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រ​លិត ខណ្ឌ៧​មករា។

 ពិធី​សែន​ក្រុង​ពាលី​ដើម្បី​ឡើង​អគារថ្មីនេះ​មានការ​អញ្ជើញ​ចូលរួមពី​សំណាក់​ លោក​ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជាប្រធាន​គណៈកម្មា​ធិការជាតិអូឡាំពិជ​កម្ពុជា ហើយ​ក៏មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯ​កឧត្ដម​​ លោក​ឧកញ៉ា លោក​ជំទាវ​​ ប្រជាពល​រដ្ឋ​ជាច្រើន​ផង​ដែរ។ គួ​បញ្ជាក់​ផង​ដែរ​ថា​ នៅថ្ងៃទី​១៣​ មិថុនា​ ២០១៣ ស្អែក​នេះ​ សម្ដេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នឹង​​អញ្ជើញ​សម្ពោធ​​​កាត់ខ្សែ​បូដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​អគារ​ថ្មីនេះ​៕