ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកបុណ្យ​មិត្តភក្តិ​ ហៅផឹកស៊ី​ល្បួងយកទៅ​វាយសម្លាប់​ប្លន់​យក​ម៉ូតូ​បាត់

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ សព​បុរស​ម្នាក់​ត្រូវបានគេ​ប្រទះឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹកកាលពីវេលាម៉ោង៦ និង​៣០​នាទីព្រឹកថ្ងៃទី​១២ មិថុនា ២០១៣ ស្ថិត​ភូមិ​លាក់រទេះ ឃុំ​ខ្វាវ ស្រុកសំរោង ខេត្ត​តាកែវ ដែលគេសង្ស័យ​ថា ជា​ករណី​ប្លន់​សម្លាប់យក​ម៉ូតូ​ ហើយ​ទម្លាក់​សព​ចោល​នៅ​ក្នុង​​ប្រឡាយទឹកនោះ​ ។​

ជនរងគ្រោះដែល​ស្លាប់​ត្រូវបានគេ​ស្គាល់​ឈ្មោះ​យិន កែវ ភេទប្រុស ​អាយុ​៤៦​ឆ្នាំ រស់នៅភូមិ​ព្រៃ​សន្លែង ឃុំទួល​អំពិល ស្រុកប​សេដ្ឋ ខេត្ត​កំពង់ស្ពឺ ។ មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ជិះម៉ូតូ​C125 ស៊េរី​ឆ្នាំ២០០៩ ឡើង​តែមឆ្នាំ​២០១០ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ខ-១យ១១០៥ ភ្នំពេញ បា​ន​មក​ចូលរួម​ពិធីបុណ្យ​នៅ​ផ្ទះមិត្តភក្តិ បន្ទាប់មក​ក៏​បាន​ជិះចេញ​ពីកន្លែងបុណ្យ ​រួម​ជាមួយ​ជនសង្ស័យ​​រួច​ពួក​គេ​ល្បួងទៅ​ផឹកស៊ីជាមួយ នៅពេល​ស្រវឹង​ក៏​វាយសម្លាប់​ប្លន់យក​ម៉ូតូ​ ហើយ​បាន​យក​សពមក​ទម្លាក់ចោល​ក្នុង​ប្រឡាយ​ទឹក ហើយ​​ជិះគេចខ្លួន​បាត់​តែម្តង ។

សមត្ថកិច្ចជំនាញ​បាន​កំណត់មុខ​សញ្ញា​ក្រុម​ជន​ល្មើស​បានហើយ កំពុង​ធ្វើ​ការ​តាម​ស្វែង​រក​ចាប់ខ្លួន​ ដើម្បី​កាត់ទោសទៅតាមផ្លូវ​ច្បាប់៕  ​