ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ភ្នាល់​កាន់តែ​ក្តៅ សម្តេច​តេ​ជោ ៖ 1​ពាន់​ឆ្នាំ​ទៀត​ក៏​គ្មាន​ទោស​សម្រាប់​លើកលែង​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​សារ​នយោបាយ​យ៉ាង​មុត​ស្រួច​មួយ​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ បាន​ផ្ញើ​ទៅ​កាន់​អតីត​មេ​បក្ស​ប្រឆាំង​គឺ​លោក សម រ​ង្ស៊ី ដែល​ចង់​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ ជា​សារ​នយោបាយ​យ៉ាង​មុត​ស្រួច​មួយ​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ បាន​ផ្ញើ​ទៅ​កាន់​អតីត​មេ​បក្ស​ប្រឆាំង​គឺ​លោក សម រ​ង្ស៊ី ដែល​ចង់​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុងផ្ទះ​ថា ១.០០០​ឆ្នាំ​ទៀត​ក៏​គ្មាន​ទោស​សម្រាប់​លើកលែង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុ​ន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ជា​សារ​មួយ​ប្រាប់​ទៅ​លោក សម រ​ង្ស៊ី ដែល​អះអាង​ថា នឹង​មានការ​ដោះ​លែង​លោក កឹ​ម សុខា ចន្លោះ​ពី​ខែធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​ដើមខែ​មីនា​ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​បានឃើញ​វី​ដេ​អូ​មួយ​ដែល​គេ​បាន​បង្ហោះ​តាម YouTube អំពី​ជនពាល សម រ​ង្សុី ដែល​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក បបួល​ខ្ញុំ​ភ្នាល់​អំពី​ការ​ដោះ​លែង កឹ​ម សុខា​» ។

អម​ដោយ​វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​ចំណងជើង​«​សម រ​ង្ស៊ី ត្រូវ​រៀន​ស្តាប់​សម្តី​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ច្បាស់​»​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​បកស្រាយ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នេះ គឺ​បាន​បង្ហាញ​នូវ​ហេតុ ផល​ត្រឹមត្រូវ​ខាង​ផ្លូវច្បាប់ ដែល​ខ្ញុំ​បាន​និយាយ​ទាក់ទង​ជាមួយ​ដែន​សមត្ថកិច្ច​របស់​នាយក​រដ្ឋមន្ត្រី ដែល​គ្មាន​ចំណុច​ណាមួយ​បំពាន​ដល់​សមត្ថកិច្ច​របស់​តុលាការ​ទាល់តែ​សោះ ។ នាយក​រដ្ឋមន្ត្រី ពុំ​មាន​សិទ្ធិ​ស្នើ​សុំ​លើកលែងទោស​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​កាត់ទោស ឬ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​នោះ​ទេ​(​ទោះ​សេះ​ដុះ​ស្នែង​ក៏​មិនកើត​ឡើង​ទេ​) ។

សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា «​យោង​តាម​ច្បាប់​ជា​ធរមាន ទោះ​១០០០​ឆ្នាំ​ទៀត ក៏​មិន​អាច​កើត​បាន​ដែរ​សម្រាប់​ការ​លើកលែងទោស​ឲ្យ​អ្នក​ដែល​មិន​មានទោស ឬ​តុលាការ​មិន​ទាន់​កាត់​ឲ្យ​មានទោស ឬ​កាត់​ហើយ តែ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ កុំ​ថា​ឡើយ​ត្រឹម​សេះ​ដុះ​ស្នែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ