ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​សៀម​រាប ៖ កិច្ចប្រជុំ​លើក​ទី​៣ របស់​ក្រុមបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ដែល​សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ក្រោម​វត្តមាន​លោក ទិន…

ខេត្ត​សៀម​រាប ៖ កិច្ចប្រជុំ​លើក​ទី​៣ របស់​ក្រុមបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ដែល​សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ក្រោម​វត្តមាន​លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព ដោយ​មានការ​ចូលរួម​ពី​សំណាក់​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ផង​ដែរ ។

លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព​មាន​ប្រសាសន៍​ថា នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ បាន​កំណត់​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺជា​កត្តា​រាំងស្ទះ​ដល់​ជា​អភិវឌ្ឍ​ជាតិ ខណៈ​ដែល​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ​បាន​កំណត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ស្តី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព និង​បរិ​យា​ប័ន្ន និង​ស្តី​ពី​ការ​ធានា​ចិ​រ​ភាព​បរិស្ថាន ការ​រៀបចំ​ខ្លួន​ឆ្លើយ​តប ការ​ប្រែប្រួល​អាកាសធាតុ នៅ​ក្នុង​មុំ​ទី​៤ ។

លោក​មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​អនុវត្តន៍​យុទ្ធសាស្ត្រ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​ជា​ទិ​ភាព ដើម្បី​អនុវត្ត​បន្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​បៃតង​សម្រាប់​២០១៣ ដល់​ឆ្នាំ​២០៣០ ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៣ និង​ផែនការ​យុទ្ធសាស្ត្រ​រ៉េ​ដ​បូក​ការ​ប្រើប្រាស់​មូលនិធិ​បរិស្ថាន​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បំ​ភាយ​កាបូន​តិច​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង ។ លោក ទិន ពន្លក បង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​អាទិភាព​ឲ្យ​មានការ​អនុវត្ត​បន្ត​នូវ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​បៃតង​ការ​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​២ របស់​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តបាត់ដំបង កាលពី​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ និង​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​ស្តី​អំពី​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង​ពិនិត្យ​មើល​បច្ចុប្បន្នភាព លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ជ្រាប​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩-២០២៣ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ផ្តល់​នូវ​គោលការណ៍​បច្ចេកទេស​ជូន​ដល់​ក្រសួង​វិស័យ សម្រាប់​រៀបចំ​ធាតុ​ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​តាម​វិស័យ ។

គួរ​រំលឹក​ដែរ​ថា នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​របស់​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ កាលពី​អំឡុង ខែមិថុនា ឆ្នាំ​២០១៨ នៅ​ខេត្តបាត់ដំបង​កន្លង​មកនេះ​កិច្ចប្រជុំ​បាន​កំណត់​អភិក្រម​សម្រាប់​ការ​រៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ការ​ប្រែប្រួល​អាកាសធាតុ ( CCAPs ) និង​បច្ចុប្បន្នភាព​នៃ​ការ​ធ្វើ​សុក្រឹតភាព​សូចនាករ គោលដៅ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព​ទី​១៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ