ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចង់​ដក​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សារព័ត៌​មានបាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​មក​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) កំពុង​តែ​ពិចារណា​ដក​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Wilbur…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សារព័ត៌​មានបាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​មក​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) កំពុង​តែ​ពិចារណា​ដក​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Wilbur Ross​។  សារ​ព័ត៌មាន​មួយ​ក្នុង​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ប្រភព​បី​រូប​បាន​អះអាង​ថា លោក​ប្រធានាធិបតី​ត្រាំ​ចង​ដក​លោក Ross នៅ​ចុងឆ្នាំ​នេះ និង​ជំនួស​ដោយ​លោកស្រី Linda McMalon ប្រធាន​រដ្ឋបាល​អាជីវកម្ម​តូច​មួយ ។

សារព័ត៌មាន​មួយទៀត​បាន​ឲ្យ​ដឹង​ថា ជោគវាសនា​របស់​លោក Ross ត្រូវ​ពឹងផ្អែក​លើ​ថា​តើ​គណបក្ស​ប្រជាធិបតី នឹង​ស៊ើបអង្កេត​ពី​ហិរញ្ញវត្ថុ​របស់​លោក និង​ទ្រព្យសម្បត្តិ​របស់​លោក​ឬទេ ។

សារព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា លោកស្រី McMahon ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ World Wrestling Entertainment បាន​និយាយ​ថា White House ភាគច្រើន​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ខណៈ​ដែល​ភាគតិច​គាំទ្រ​ការ​ដាក់​ពន្ធ​ច្រើន​ជាង​លោក Ross​។

ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា លោក​ត្រាំ​ក៏​កំពុង​តែ​ពិចារណា​លើ​លោក Ray Washburne ផង​ដែរ ដែល​ជា​ប្រធាន​ក្រុមហ៊ុន Oversea Private Investment Corporation កាលពី​ឆ្នាំ​មុន ។

ក្រោម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ត្រាំ លោក Ross ត្រូវ​បាន​គេ​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​យាន​យន្ត​និង​គ្រឿង​យានយន្ត​ដើម្បី​ដឹង​ពី​ផល​ប៉ះពាល់​លើ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍​ខាងលើ​ត្រូវ​បាន​លេច​ចេញ​ឡើង​ក្នុងអំឡុងពេល​២​ថ្ងៃ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ត្រាំ​បាន​ដក​ប្រធាន​មេធាវី Jeff Sessions ផង​ដែរ ។ លើស​ពី​នេះ​ទៀត មានការ​គិត​ថា លោក​ត្រាំ​អាច​នឹង​ប្តូ​រដ្ឋមន្ត្រី​ការពារ លោក Jim Mattis ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ