រាជធានីភ្នំពេញ៖ តារាចម្រៀងកំពុងតែទទួលបានប្រជាប្រិយភាពគួរសមរបស់ផលិតកម្ម Bigman គឺលោក ម៉ារីអូ បានបង្ហោះរូបមួយសន្លឹកនៅក្នុង Profile របស់លោក ដែលរូបនេះ បានបង្ហាញឱ្យឃើញថា លោកកំពុងដេកលើគ្រែនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយមើលទៅតាមសភាពក្នុងរូបនេះ ហាក់បីដូចជាធ្ងន់ធ្ងរ ហើយនៅក្នុងនោះដែរលោកក៏បានសរសេរថា លោកឈឺហើយ ដែលបានធ្វើឱ្យមិត្តរបស់លោកមួយចំនួន និងអ្នកគាំទ្រលោកមានការបារម្ភចំពោះរូបលោកជាខ្លាំង តែមិនដឹងថាលោកមានជំងឺអ្វីនៅឡើយនោះទេ។
ជួបជាមួយលោក ម៉ារីអូ ម្ចាស់បទ ទឹកភ្នែកឆ្កួត រូបនេះបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា ជាការពិតណាស់ ថ្មីៗនេះលោកពិតជាមានជំងឺរហូតដល់ឪពុកម្ដាយរបស់លោកបញ្ជូនចូលមន្ទីរពេទ្យពិតមែន តែជំងឺនេះ មិនធ្ងន់ធ្ងរនោះទេ គ្រាន់តែក្ដៅខ្លួនខ្លាំង និងធ្វើឱ្យលោកញាក់តែប៉ុណ្ណោះ ហើយគ្រូពេទ្យបានបញ្ជាក់ថា លោកមានជំងឺគ្រុនចាញ់ ដែលពេលនេះលោកបានធូរស្បើយជាងមុនខ្លះហើយ៕
ចែករំលែកព័តមាននេះ