ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​​តា​ចាស់​​រំលោភ​​​ក្មេង​​ស្រី​​​ត្រូវ​​ក្មេង​​ពាល​​ចាប់​​រំលោភ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ មិន​ដឹង​ថា​នោះ​ជា​អំពើ​សង​សឹក​ ឬជា​កម្ម​ពៀរ​វេរា​នោះ​ទេ​ នៅ​ពេល​បុរស​ជា​ប្តី​ចំណាស់​អាយុ​៧០​ឆ្នាំត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​ពី​បទ​ចាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​រំលោភ​ ។ ស្រាប់​តែ​នៅ​យប់​ថ្ងៃ​ដដែល​នោះ​ ប្រពន្ធ​របស់​គាត់​ដែល​មាន​អាយុ​២៧​ឆ្នាំ​ និង​មាន​​ផ្ទៃ​ពោះ​៧​ខែ​ទៅ​ហើយ​ ត្រូវ​បាន​ក្មេង​ពាល​២​នាក់​ ក្នុង​ចំណោម​ក្រុម​ក្មេងពាល​៥​នាក់​ បាន​ចាប់​អូសចេញ​ពី​ខ្ទម​ចាំ​​ចម្ការ​យក​ទៅ​រំលោភ​យ៉ាង​ព្រៃ​ផ្សៃ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ មិន​ដឹង​ថា​នោះ​ជា​អំពើ​សង​សឹក​ ឬជា​កម្ម​ពៀរ​វេរា​នោះ​ទេ​ នៅ​ពេល​បុរស​ជា​ប្តី​ចំណាស់​អាយុ​៧០​ឆ្នាំត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​ពី​បទ​ចាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​រំលោភ​ ។ ស្រាប់​តែ​នៅ​យប់​ថ្ងៃ​ដដែល​នោះ​ ប្រពន្ធ​របស់​គាត់​ដែល​មាន​អាយុ​២៧​ឆ្នាំ​ និង​មាន​​ផ្ទៃ​ពោះ​៧​ខែ​ទៅ​ហើយ​ ត្រូវ​បាន​ក្មេង​ពាល​២​នាក់​ ក្នុង​ចំណោម​ក្រុម​ក្មេងពាល​៥​នាក់​ បាន​ចាប់​អូសចេញ​ពី​ខ្ទម​ចាំ​​ចម្ការ​យក​ទៅ​រំលោភ​យ៉ាង​ព្រៃ​ផ្សៃ​ បណ្តាល​ឱ្យ​មាន​របួស​ស្នាម​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ មិ​នទាន់​ដឹង​ថា​ មាន​វាសនា​បែប​ណា​នៅ​ឡើយ​ទេ ។​

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ ថ្ងៃ​ទី​៨​ មិថុនា​ នៅ​ខ្ទម​ចាំ​ចម្ការ​របស់​ស្ត្រី​រង​គ្រោះ​ ស្ថិតក្នុង​ភូមិ​បឹង​កក់​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច​ ។ ក្រោយ​ពេល​កើត​ហេតុ​ ដោយសារ​តែ​ស្ត្រី​រង​គ្រោះ​ជា​មនុស្ស​មាន​សតិ​មិន​ល្អ​ និង​នៅតែ​ម្នាក់​ឯង​ រួម​ជា​មួយ​កូន​ដើម​របស់​ប្តី២នាក់​តូចៗ​ នាង​មិន​បាន​ទៅ​ប្តឹង​នរណា​ទេ​ ប៉ុន្តែ​ពេល​បាន​ជួបស្ត្រី​ម្នាក់​ជា​កូន​ប្រពន្ធ​ដើម​របស់​តា​ជា​ប្តី​ ទើប​បាន​នាំ​មក​ប្តឹង​នៅ​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា ដើម្បី​សុំ​ឱ្យ​ជួយ​រក​យុត្តិ​ធម៌​ ។​

លោក​ស្រី​ ប៉ាល់​ យឿន​ ប្រធាន​កិច្ចការ​នារី​ខេត្ត​ ក្រោយ​ពី​បាន​ដឹង​នូវ​រឿង​ហេតុ​ខាង​លើ​នេះ​ លោក​ស្រី​ក៏បាន​ចាត់​មន្ត្រី​កិច្ចការ​នារី​ខេត្ត​ ជូន​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​ដោយ​ក្តី​អាណិត​អាសូរ​ ពេល​ត្រឡប់​មក​ពី​ប្តឹង​វិញ​ ក៏បាន​រៀបចំ​កន្លែង​ឱ្យ​ស្ត្រី​រងគ្រោះ​ស្នាក់​នៅ និងជួយ​ឧបត្ថម្ភ​ជីវ​ភាព​ប្រចាំ​​ថ្ងៃ​ជា​បណ្តោះ​អាសន្ន​រហូត​នាង​សម្រាល​កូន​តូច​រួច​ ។ ប្រការ​ដែល​លោក​ស្រី​ ប៉ាល់ យឿន​ ទទួល​ឱ្យ​ស្នាក់​នៅ​ជាបណ្តោះ​អាសន្ន​ ព្រោះ​តែ​មាន​ការ​បារម្ភ​ថា​ បើ​ឱ្យ​នាង​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ ក្រែង​ក្មេងពាល​ទាំង​នោះ​គុំ​កួន​ធ្វើ​បាប​នាង​បន្ថែម​ទៀត​ ។​

នៅ​ចំពោះ​មុខ​មន្ត្រី​កិច្ចការ​នារីខេត្ត​ និង​ការ​សាក​សួរ​របស់​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨​ មិថុនា​ ពេល​ដែល​ប៉ូលិស​ចាប់​ប្តី​យក​ទៅ​បាត់​ យប់​នោះ​នាង​ដេក​ជា​មួយ​កូន​តូច​២​នាក់​របស់​ប្រពន្ធ​ដើម ស្រាប់​តែ​ម៉ោង​ប្រមាណ​៩​យប់​ មាន​ក្មេង​មួយ​ក្រុម​មានគ្នា​៥​នាក់ ក្នុងនោះ​៣​នាក់​បាន​នាំគ្នា​ទៅ​លួច​ចាប់​មាន់​របស់​គាត់​ ។ ចំណែក​២​នាក់​ទៀត​បាន​ចូល​ចាប់​នាង​អូស​ចេញ​ពី​ខ្ទម​យក​ទៅ​​ក្បែរ​ដំបូក​មួយ​ស្ថិត​នៅ​ខាង​ក្រោយ​ខ្ទម​ រួច​ហើយ​ចាប់​​នាង​រំលោភ​បាន​សម្រេច​ម្តង​ម្នាក់​ ។

នាង​បញ្ជាក់​ថា​ មុន​ពេល​រំលោភ​ ពួក​វាទាំង​២​នាក់​បាន​វាយ​ធ្វើ​បាប ខ្លះ​ជិះ​លើ​ផ្ទៃ​ពោះ​ ខ្លះ​វាយ​នាង​នឹង​ដៃ ។​ នាង​បាន​បង្ហាញ​ស្នាម​របួស​ដែល​ពួក​ក្មេង​ពាល​អូស​កាត់​ព្រៃ​ដាច់​រលាត់​ខ្នង​ និង​ជាំ​មុខ​ ។​ នាង​បន្ត​ថា​ ​ក្នុង​ពេល​កើតហេតុ​នោះ​កូនៗ​ទាំង​២នាក់​បាន​ឃើញ និង​ភ័យ​ខ្លាច​រត់​ទៅ​ពួន​ក្នុង​ប្រឡាយ​ក្បែរ​នោះ ។​ មន្ត្រី​ប៉ូលិស​ខេត្ត​បាន​និយាយ​ថា​ សំណុំ​រឿង​នេះ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ព្រោះ​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ មិន​អាច​ឱ្យ​ជន​ល្មើស​គេច​ខ្លួន​បាន​ឡើយ ។​

ស្ត្រី​ឈ្មោះ​ ស ស៊ីប្រាង​ អាយុ​៣៨​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ចំការ​ស្វាយ​ ឃុំ​សេដ្ឋី​ ស្រុក​សាម​គ្គី​មាន​ជ័យ​ ដែល​ត្រូវ​ជា​កូន​របស់​ប្រពន្ធ​ដើម និងជា​អ្នក​នាំ​ស្ត្រី​រង​គ្រោះ​មក​ប្តឹង​បាន​និយាយ​ថា​ កូន​តូចៗ​ទាំង​ពីរ​នាក់​ដែល​កំពុង​រស់​នៅ​ជា​មួយ​ស្ត្រី​រង​គ្រោះ​ គឺ​គាត់​បាន​យក​មក​ចិញ្ចឹម​ ព្រោះ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ជាបណ្តោះ​អាសន្ន​សិន ៕​