ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន Cellcard ផ្តល់​រង្វាន់​អ្នក​​ឈ្នះ​ទី១ ទឹកប្រាក់​១​លាន​រៀលពេញមួយ​ជីវិត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​លំដាប់​​ថ្នាក់​លេខ​១ នៅកម្ពុជា​បាន​ប្រកាស​​ថានឹងផ្តល់​ជូន​អតិថិ​ជន​នូវ​រង្វាន់​ដ៏ពិសេស​មួយ គឺ​ទឹក​ប្រាក់​១​លាន​រៀល​រៀងរាល់​មួយខ្សែពេញមួយ​ជីវិត​ សម្រាប់​អតិថិ​ជន​៤​រូប នៅក្នុង​ខែមិថុនា​នេះ ។ ឥឡូវ​នេះក្រុម​ហ៊ុន​បាន​រកឃើញ​​អ្នក​ឈ្នះប្រចាំ​សប្តាហ៍​ទី១​ហើយ ដែល​គាត់​ទទួល​​បាន​ប្រាក់​១​លាន​រៀលរៀងរាល់​ខែពេញ​មួយ​​ជីវិត ។ អ្នកឈ្នះ​ទី​១ ពីក្រុម

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​លំដាប់​​ថ្នាក់​លេខ​១ នៅកម្ពុជា​បាន​ប្រកាស​​ថានឹងផ្តល់​ជូន​អតិថិ​ជន​នូវ​រង្វាន់​ដ៏ពិសេស​មួយ គឺ​ទឹក​ប្រាក់​១​លាន​រៀល​រៀងរាល់​មួយខ្សែពេញមួយ​ជីវិត​ សម្រាប់​អតិថិ​ជន​៤​រូប នៅក្នុង​ខែមិថុនា​នេះ ។ ឥឡូវ​នេះក្រុម​ហ៊ុន​បាន​រកឃើញ​​អ្នក​ឈ្នះប្រចាំ​សប្តាហ៍​ទី១​ហើយ ដែល​គាត់​ទទួល​​បាន​ប្រាក់​១​លាន​រៀលរៀងរាល់​ខែពេញ​មួយ​​ជីវិត ។ អ្នកឈ្នះ​ទី​១ ពីក្រុម​ហ៊ុន​​ទូរស័ព្ទ​ចល័ត Cellcard បាន​ទៅ​លើ​អតិថិ​ជន​ដែល​មានឈ្មោះ​គ្រី លី ភេទ​ប្រុស ជា​កសិ​ករ រស់នៅភូមិ​អន្លង់​ចំណារ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។

នៅព្រឹក​ថ្ងៃទី​១១ មិថុនា ២០១៣ តំណាង​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ Cellcard ក៏​បាន​នាំ​យករង្វាន់​នេះ​ទៅ​ប្រគល់​​ជូន​អតិថិ​ជន​ដល់​ផ្ទះ​របស់​គាត់តែម្តង និងបាន​អញ្ជើញ​គាត់​ឱ្យ​​ទៅ​បើក​គណនេយ្យ​ក្នុងធនា​គារ​អេស៊ីលីដា សាខា​ស្រុក​ឧដុង្គទៀត​ផង ដើម្បី​ងាយ​ស្រួល​​ដល់​ការ​បើក​ប្រាក់​ប្រចាំខែ​​របស់គាត់ ។

លោក​គ្រី លី  អតិថិ​ជន​ដ៏មាន​សំណាងម្នាក់​ក្នុងចំណោម​អតិថិ​ជន​៤រូប បាន​មាន​ប្រសាសន៍​ថា នៅពេល​ក្រុម​ហ៊ុន​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​​លោក​ថា  លោក​បាន​ឈ្នះ​រង្វាន់​​១​លាន​រៀល​ជារៀង​រាល់​ខែពេញ​មួយ​ជីវិត​នោះ លោក​ស្ទើរ​តែ​មិន​ជឿទេថា វាជា​រង្វាន់​​ពិត តែ​នៅពេល​ដែល​តំណាងក្រុម​ហ៊ុន​បានអញ្ជើ​ញ​មក​ដល់ផ្ទះរបស់​​លោក​ផ្ទាល់ ទើប​លោកជឿ​ជាក់ថា វាជារង្វាន់​ពិត​ប្រាកដ​ដោយ​ឥត​ភូត​ភរឡើយ ៕