ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឿន​ ឧត្ដម​ ផ្អឹប​​មង្គល​ការខ្លួន​ឯង​ ដោយសារ​សំពាយ​គ្រួ​សារ​

12 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ៖ ក្នុង​ពេលដែលតារាចាស់​ថ្មី​មួយ​ចំនួន​បាន​នាំ​គ្នា​សម្រេច​ចូលរោង​ការ​ជាបន្ត​​បន្ទាប់​ទៅ​ហើយ​នោះ​ ប៉ុន្តែ​សម្រាប់​​តារា​ចម្រៀង​ចាស់​វស្សា​លោក​ឈឿន​ ឧត្ដម​ នៅមិន​ទាន់​មាន​ដំណឹង​ណាមួយ​លេច​ឮ​ចេញ​មក​ថា​ មាន​គម្រោង​នឹង​កាន់​ផ្កាស្លា​ទទួល​ពរ​ជ័យ​ពី​មេបាចាស់​ទុំ​នៅពេល​ណា​មួយ​នៅឡើយ​ទេ បើទោះ​បី​ជា​

រាជធានីភ្នំ​ពេញ៖ ក្នុង​ពេលដែលតារាចាស់​ថ្មី​មួយ​ចំនួន​បាន​នាំ​គ្នា​សម្រេច​ចូលរោង​ការ​ជាបន្ត​​បន្ទាប់​ទៅ​ហើយ​នោះ​ ប៉ុន្តែ​សម្រាប់​​តារា​ចម្រៀង​ចាស់​វស្សា​លោក​ឈឿន​ ឧត្ដម​ នៅមិន​ទាន់​មាន​ដំណឹង​ណាមួយ​លេច​ឮ​ចេញ​មក​ថា​ មាន​គម្រោង​នឹង​កាន់​ផ្កាស្លា​ទទួល​ពរ​ជ័យ​ពី​មេបាចាស់​ទុំ​នៅពេល​ណា​មួយ​នៅឡើយ​ទេ បើទោះ​បី​ជា​ពេល​នេះ​​លោក​មាន​អាយុ​ជ្រេ​បន្តិច​ក៏ដោយ​ក្ដី​។

 យ៉ា​ង​ណា​ក៏​ដោយ​នៅ​ពេល​ ជជីក​សួរ​លោកដល់​បញ្ហា​មួយ​នេះ​តារាចម្រៀង​សំនៀង​ស្រួយ​​​ ដែល​មាន​ប្រភព​ពី​ខេត្ត​ព្រៃ​វែង​រូប​នេះ​ បាន​បញ្ជាក់​ថា​ លោក​បាន​សម្រេច​ចិត្ត​ផ្អឹប​ចោល​មង្គល​ការ​ខ្លួន​ឯង​ ដោយសារ​តែលោក​មាន​​​តួ​នាទី​យឹត​យោងសំពាយ​​គ្រួ​សារ​ដោយ​​មិន​អាចខ្វះបាន​។

 តារា​ចម្រៀង​រូប​នេះ​បានទទួលស្គាល់​ថា​ នៅពេល​ដែល​លោក​ឈាន​ដល់​អាយុ​៣០ ឆ្នាំ​ប្លាយ​ទៅហើយ​នោះ​​ អា​ចនិយាយ​បាន​ថា​ ជាពេល​វេលា​មួយ​តម្រូវ​ឱ្យ​លោក​ត្រូវ​មាន​គ្រួសារ​ដោយ​ខាន​មិនបាន​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​នៅ​តែមិន​អាច​គិត​គូរ​រឿង​​គ្រួសារ​នៅឡើយ​ទេ ខណៈ​ពេល​ដែលជីវ​ភាព​ក្រុម​គ្រួសារ​របស់​លោក​ នៅ​មិនទាន់​​មាន​ភាព​រឹង​មាំ​នៅឡើយ​នោះ៕​