អភិបាលរាជធានីអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ៣៧១(ទំនប់បឹងទំពុន)
រាជធានីភ្នំពេញ៖ ផ្លូវ៣៧១(ទំនប់បឹងទំពុន)ដែលរងការខូចខាតដោយសាររថយន្តធុនធ្ងន់បើកឆ្លងកាត់នោះ ត្រូវបានរៀបចំពិធីបើកការដ្ឋានស្ថាបនាឡើងវិញ នាវេលារសៀលថ្ងៃទី១១ មិថុនា ២០១៣ នៅមជ្ឍមណ្ឌលមង្គលឧត្តម ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខណ្ឌ មន្ត្រីពាក់ព័ន្ធសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋជាច្រើនកុះករ ។


ចែករំលែកព័តមាននេះ