ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០៣០ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​​មាន​ប្រាក់​ចំណូល​មធ្យ​ម​កម្រិត​ខ្ពស់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ឆ្នាំ​២០៣០ ប្រទេស​កម្ពុជា​​នឹង​ក្លាយ​ជា​ប្រទេស​មួយ ​ដែល​មាន​ប្រាក់​ចំណូល​​មធ្យម​កម្រិត​​ខ្ពស់ និង​នៅ​ឆ្នាំ​​២០៥០ ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​​អភិវឌ្ឍន៍ នេះ​បើ​តាម​​​ការ​លើក​ឡើង​របស់​លោកបណ្ឌិត​រដ្ឋ​ជាម យៀប ប្រធាន​គណៈ​កម្មការ​​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋ​សភា ក្នុង​វេទិកា​សិក្ខា​សាលា​សភា ស្តីពី​អំពី​យុទ្ធ​សាស្ត្រ​ក្រម​ខណ្ឌ​គោល​

រាជធានីភ្នំពេញ ៖ នៅ​ឆ្នាំ​២០៣០ ប្រទេស​កម្ពុជា​​នឹង​ក្លាយ​ជា​ប្រទេស​មួយ ​ដែល​មាន​ប្រាក់​ចំណូល​​មធ្យម​កម្រិត​​ខ្ពស់ និង​នៅ​ឆ្នាំ​​២០៥០ ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​​អភិវឌ្ឍន៍ នេះ​បើ​តាម​​​ការ​លើក​ឡើង​របស់​លោកបណ្ឌិត​រដ្ឋ​ជាម យៀប ប្រធាន​គណៈ​កម្មការ​​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋ​សភា ក្នុង​វេទិកា​សិក្ខា​សាលា​សភា ស្តីពី​អំពី​យុទ្ធ​សាស្ត្រ​ក្រម​ខណ្ឌ​គោល​នយោ​បាយ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច និង​គោល​នយោ​បាយ​ហិរញ្ញ​វត្ថុ​សាធារណៈ​​សម្រាប់​រៀបចំ​​សេចក្តីព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​​ឆ្នាំ​២០១៤ នាព្រឹក​ថ្ងៃទី​១១ មិថុនា ​២០១៣ នៅ​វិមាន​រដ្ឋ​សភា​ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​​មហា​ពញាចក្រី​ហេង សំរិន ប្រធាន​រដ្ឋ​សភា ។

លោកជាម យៀប បន្តថា ​ក្រោម​កា​ដឹកនាំ​របស់​សម្តេច​​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាច​ក្រ​កម្ពុជា បាន​កំពុង​ធ្វើ​​ឱ្យ​កម្ពុជា​​បង្ហាញ​នូវ​វឌ្ឍ​ភាព និងបាន​លើក​ទឹកចិត្ត​​លើ​ការ​គ្រប់​​គ្រង​សេដ្ឋកិច្ច​ ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​​សាធារណៈ និង​អភិបាល​កិច្ច​ល្អ​ ដែល​ជាមូលដ្ឋាន​ដ៏​សំខាន់​ក្នុងការបង្កើត​​ឱ្យ​មាន​កំណើត​សេដ្ឋ​កិច្ច​​ខ្ពស់ និង​ប្រកប​ដោយ​​ចីរភាព​ក្នុងរយៈ​ពេល​ជាង​​១០​ឆ្នាំ​​កន្លងទៅ ​​ជា​ពិសេស​ក្រោយ​ពេល​ប្រទេស​ជាតិទាំងមូល​​ទទួល​បាននូវ​សុខ​សន្តិភាព​ពេញលេញ​នៅ​ក្រោយ​ឆ្នាំ​១៩៩៨​មក ៕