ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​Ford​បើកបុក​ពី​ក្រោយ​បាក់​ជើង

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖ មន្ត្រី​ប៉ូលិស​ម្នាក់​​រងរបួសបាក់​ជើង​ខាង​ស្តាំត្រូវបាន​គេបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យខេត្ត ខណៈកំ​ពុង​ជិះ​ម៉ូ​តូ​ត្រូវ​រថយន្ត​បើក​បុក​ពី​ក្រោយ​ កាលពី​វេលាម៉ោង​១២និង​៣០នាទីថ្ងៃត្រង់ថ្ងៃទី​១១ មិថុនា​ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​អូរ​តាពុក​លើ​ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន។

ជនរងគ្រោះ​ត្រូវបាន​គេស្គាល់​ឈ្មោះ​សិល បឺយ អាយុ​៥៤ឆ្នាំ ជាមន្ត្រីប៉ូលិស ជិះ​ម៉ូតូ​ម៉ាក​សង់​ចិន​ ស៊េរី​១៩៩២ ពណ៌​ខ្មៅ  ចំ​ណែក​រថយន្ត​ម៉ាក​Ford ពណ៌​ស្លែ អ្នក​បើក​បរឈ្មោះ​ឈួ គឹម​មួយ ភេទស្រី អាយុ ២២ឆ្នាំ ជាអាជី​វករ​ មាន​ទីលំ​នៅ​ភូមិ​ផ្សារ​ព្រំ ​សង្កាត់​ស្ទឹង​កាច់​ ស្រុកសាលាក្រៅ ។

សាក្សី​បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​ រថយន្តម៉ាក​Ford បើ​កតាមបណ្តោយ​ផ្លូវជាតិ​លេខ៥៧ ក្នុង​ទិសដៅ​​ពី​លិច​ទៅកើត​ រី​ឯម៉ូតូ​បើក​ពី​កើត​ទៅ​លិចបញ្ចា្រសទិសគ្នា លុះ​ដល់​ចំ​ណុច​កើត​ហេតុ​រថយន្ត​បាន​បត់ទៅ​ខាង​​ឆ្វេង​ដៃត្រឡប់​ក្រោយ​ ក៏​ជ្រុល​បុក​ម៉ូតូ​ពី​ក្រោយ​ពេញទំ​ហឹង​តែម្តង ។