ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​​គគី​រលេខ១ ចំនួន១៥​ម៉ែត្រ​គូប​ត្រូវ​ជន​ល្មើស​រត់​ការ​រំដោះ​​ពី​ដៃ​សមត្ថ​កិច្ច​ តែបែកការ​​ដល់​ក្រសួង​​ចេញ​បញ្ជាឱ្យ​​​ចាត់​ការ​តាម​ច្បាប់​

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ឈើ​​គគីរ​​​ប្រភេទ​​លេខ១ ចំនួន១៥​​ម៉ែត្រ​គូប ត្រូវបាន​​មន្ត្រី​អភិ​រក្ស​ក្នុងដែន​​អភិ​​រក្ស​​ព្រៃ​ការ​​ពារ​ព្រះ​វិហារ ចាប់​​បាន​​ពី​ឈ្មួញ​​សរុបចំនួន​​​៣រថយន្ត តាំង​ពី​​រសៀល​ថ្ងៃទី​​៧ មិថុនា ២០១៣ ម៉្លេះ តែទើប​​​​តែ​បែក​ការណ៍​​ដល់សារ​​ព័ត៌​​​មាន​នា​ថ្ងៃ​ទី​១១ មិថុនា ២០១៣ នេះ ។

ប្រភព​ព័ត៌​​មាន​បន្ត​ថា ឈើ​គគីរ​​ប្រភេទ​លេខ​១ ទាំង​៣​​រថយន្ត​នោះ​ត្រូវ​បាន​ក្រុម​សមត្ថ​​កិច្ច​​ចាប់​មក​​រក្សា​​ទុក​​ក្នុង​ស្នាក់​​ការ​សង្កាត់​​ព្រៃ​ឈើ រំដោះ​ស្រែ​ ស្រុក​​ជាំក្សាន្ត ៣​ថ្ងៃ​មក​ហើយ ។ តាម​​ដំណឹង​​រសឹប​​រសៀប​​​មក​ថា ​ក្រុម​ជន​​​ល្មើស​ក៏កំពុង​​រត់​ការ​ដល់​​ថ្នាក់​ខេត្ត​​ហើយ​ពេល​​នេះ ​ដើម្បី​រំដោះ​​​ឈើ​​ទាំង​នោះ​ចេញពី​ដៃ​​សមត្ថ​កិច្ច ។ ប៉ុន្តែ​ខណៈ​​ពេល​នេះ​រដ្ឋ​​មន្ត្រី​​ក្រសួង​កសិ​កម្ម​​បាន​ចេញ​បញ្ជា​​​ផ្ទាល់​ឱ្យ​សង្កាត់​ព្រៃ​​ឈើ​រំដោះ​​ស្រែ និង​ព្រីងធំ កសាង​​សំណុំរឿង​បញ្ជូន​​ទៅ​សាលាដំបូង​ខេត្ត​ព្រះវិហារ ដើម្បី​ចាត់​​ការតាម​​ច្បាប់ ។

មក​ដល់​​ពេល​នេះ​អ្នក​​ឃើញ​ហេតុ​ការណ៍ និង​ប្រជា​ព​លរដ្ឋនៅ​​តំបន់​​នោះ​កំពុង​​រង់​ចាំ​មើល​ថា តើ​ចំណាត់​​ការ​នេះនឹង​​​មាន​ប្រសិទ្ធ​ ភាព​​កម្រិត​​ណា ៕