ប្រទះឃើញរថយន្តស៊េរីទំនើបប្លុងចោលនៅមុខអតីតហាងកាហ្វេដាវ
រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាហាយប្រ៊ីតពណ៌សមួយគ្រឿងស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខរដ្ឋ០៧ ២.០១៨៩ ត្រូវបានគេប្រទះឃើញប្លុងចោលតាំងពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ មិថុនា ២០១៣ នៅមុខអតីតហាងកាហ្វេដាវដែលស្ថិតនៅផ្ទះលេខ៥៥ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបង្កឱ្យភ្ញាក់ផ្អើល នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ មិថុនា ២០១៣ នេះ បន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះរាយការណ៍ជូនសមត្ថកិច្ច។
ចែករំលែកព័តមាននេះ