ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ផ្តល់ជំនួយ​ទឹកខ្មៅ​ជ្រលក់ដៃ​សំរាប់ការបោះ​ឆ្នោត តម្លៃជាង​៨៣ម៉ឺនដុល្លារ​

12 ឆ្នាំ មុន

អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​​( គជប ) លោក ទេព នីថា ​បានបា្រប់វិទ្យុបារំាង​អន្តរជាតិ ( RFI ) ថា មកដល់ពេលនេះ ថវិកាសំរាប់​ដំណើរ​ការ​បោះឆ្នោតជ្រើស​តំាងតំណាងរាស្រ្តនីតិកាលទី៥​ ពុំមានអ្វីចោទទេ​ គឺ គជប មានគ្រប់គ្រាន់ក្នុងដៃហើយ ។

លោកបន្តថា ​ថវិកាត្រូវចំណាយក្នុងការបោះឆ្នោតសរុបជិត២១លានដុល្លារអាមេរិក ក្នុងនោះ៤លានដុល្លារ បានមកពីបណ្តាប្រទេសដៃគូផ្តល់ជំនួយ ប្រមាណ១៦លា

អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​​( គជប ) លោក ទេព នីថា ​បានបា្រប់វិទ្យុបារំាង​អន្តរជាតិ ( RFI ) ថា មកដល់ពេលនេះ ថវិកាសំរាប់​ដំណើរ​ការ​បោះឆ្នោតជ្រើស​តំាងតំណាងរាស្រ្តនីតិកាលទី៥​ ពុំមានអ្វីចោទទេ​ គឺ គជប មានគ្រប់គ្រាន់ក្នុងដៃហើយ ។

លោកបន្តថា ​ថវិកាត្រូវចំណាយក្នុងការបោះឆ្នោតសរុបជិត២១លានដុល្លារអាមេរិក ក្នុងនោះ៤លានដុល្លារ បានមកពីបណ្តាប្រទេសដៃគូផ្តល់ជំនួយ ប្រមាណ១៦លាន​ដុល្លារ​ទៀត ​បានមកពីថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ជាង៨៣ម៉ឺនដុល្លារទៀត បានមកពីជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា​​សំរាប់ទិញទឹក​ខ្មៅជ្រលក់ដៃ ដែលផលិតក្នុងប្រទេសឥណ្ឌា ។

ក្នុងបទសម្ភាសន៏​តាមវិទ្យុបារំាង​អន្តរជាតិផ្សាយ​កាលពីយប់ថ្ងៃទី​១០មិថុនាម្សិលមិញ លោកអគ្គលេខាធិការ​គជប បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី០១មិថុនា មក​ដល់ពេល​នេះ ដំណើរការនៃការចែកប័ណ្ណព័ត៌មានសំរាប់អ្នកបោះឆ្នោតបានជាង៣លានសន្លឹក​ ប្រមាណជាង៣០ភាគរយ ។ ចំណែកសន្លឹកឆ្នោត​ដែលត្រូវបោះពុម្ភចាប់ពីថ្ងៃទី១២មិថុនានេះទៅ ​គឺមានជាង១២លាន​៣សែនសន្លឹក ។

គួរបញ្ជាក់ថា​ តាមគម្រោង​ប្រទេសកម្ពុជា​ នឹងរៀបចំការបោះឆ្នោត​ជ្រើសតំាងតំណាង​រាស្រ្តនីតិកាលទី៥​ នៅថ្ងៃទី២៨ កក្កដា ២០១៣ ក្នុងនោះមានគណបក្ស​នយោបាយ​ចំនួន០៨ ដែលត្រូវចូលរួម​ប្រកួតប្រជែងយកអាសនៈ​ក្នុងសភាទំាង១២៣ ។ គណបក្សទំាង០៨នោះរួមមាន៖ គណបក្សសញ្ជាតិកម្ពុជា ​គណបក្សហ្វ៊ុនស៊ិនប៉ិច ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្សខ្មែរ​អភិវឌ្ឍសេដ្ឋកិច្ច​ គណបក្សខ្មែរ​ឈប់ក្រ ​គណបក្សសង្គ្រោះជាតិ គណបក្សសម្ព័ន្ឋ​ដើម្បី​​ប្រជាធិបតេយ្យ ៕