រាជធានីភ្នំពេញ ៖ តារាសម្តែងរូបស្រស់ និងជាអ្នកបង្ហាញម៉ូដលំដាប់ជួរមុខវ័យក្មេង សម្រស់សិចស៊ីគួរឱ្យទាក់ទាញ នាងម៉ាក សែនសូនីតា ដែលអ្នកសិល្បៈនិយមហៅថា តូតា កំពុងតែមានតម្រុយពីខ្មែរនៅអាមេរិកមកថា ជិតបានទៅសម្តែងនៅទីនោះហើយ ដោយពេលនេះនាងកំពុងតែត្រូវអ្នកធានារត់ការខ្វែងដៃខ្វែងជើងខ្លាំងណាស់សម្រាប់គម្រោងលើកនេះ ។
ទោះជាយ៉ាងណា តូតា ដែលទើបតែជម្រះព័ត៌មានស្នេហាភេទដូចគ្នាបានសម្តែងក្តីរីករាយចំពោះដំណើរឆ្ពោះទៅកាន់ទឹកដីអាមេរិកជាលើកទី១របស់នាងដោយមិនខ្វល់ពីរឿងអាស្រូវទៀតទេ ដ្បិតពេលនេះនាងកំពុងរិះរកគំនិតល្អៗយកទៅសម្តែងនៅអាមេរិក ដែលអ្នកនៅទីនោះឱ្យតម្លៃខ្លាំងចំពោះប្រពៃណីខ្មែរ។
មុននឹងចេញទៅកាន់ទឹកដីអាមេរិក តារាសម្តែង និងជាពិធីការិនី រួមជាមួយនឹងការបង្ហាញម៉ូដ នាងម៉ាក សែនសូនីតា កំពុងតែមមាញឹកខ្លាំងណាស់ដែរក្នុងការងារនៅក្នុងស្រុក ដោយនាងទើបតែទទួលយកសំណើថតរឿងភាគមួយនៅស៊ីធីអិនក្រោមចំណងជើងថា «ព្រហ្មលិខិត» ដែលចាប់ដៃគូជាមួយតារាប្រុសរូបសង្ហាលោកសាយ សៀរ៉ា ជាតួឯក ៕
ចែករំលែកព័តមាននេះ