ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​​បុរស​ជន​ជាតិ​​នី​ហ្សេ​រីយ៉ា​​ម្នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ជាង​​២គីឡូ​ក្រាម​​ទៅ​សាលាដំបូង​​រាជធានី

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​បញ្ជូន​បុរសជនជាតិ​នី​ហ្សេ​រីយ៉ា​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញដើម្បី​សាក​សួរ​​ និ​ង​ចោទប្រកាន់ជាផ្លូវការ​​ វេលាម៉ោង​៩ព្រឹក​ថ្ងៃទី​១១ មិថុនានេះ​ ដោយ​ជាប់​ពាក់​ព័ន្ធ​​​គ្រឿង​ញៀន​ជាង​២គីឡូ​ក្រាម ​ ។ ជនជាតិនីហ្សេ​រីយ៉ានេះឈ្មោះ​ UKACHI ONYINYEGOHN ភេទប្រុស អាយុ ៣៨ឆ្នាំ ។

សូមបញ្ជាក់​ថា ជន​ជាតិ​នីហ្សេរី​យ៉ា​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១០យប់ថ្ងៃ​ទី​៨ មិថុនា ២០១៣​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិភ្នំពេញ​ ខណៈ​ពិនិត្យ​ឃើញ​ជន​នេះ​បាន​នាំ​គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹកកកជាង​​២​គីឡូ​ក្រាម​ ក្នុង​វ៉ាលីស​ផ្ទាល់​ខ្លួន​មក​ពីប្រទេស​នី​ហ្សេរីយ៉ា​ ។