ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សា​ខា​​កាក​បាទ​​ក្រហម​កម្ពុជា​​​ខណ្ឌ​ប្ញស្សី​​កែវ​​នាំ​យក​​អំណោយ​​ចែក​​ជូន​​ប្រជាពល​​រដ្ឋ​ងាយ​​រងគ្រោះ​​១០គ្រួសារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ អនុសាខាកាកបាទ​ក្រហម​កម្ពុជាខណ្ឌប្ញស្សី​កែវ​ ​និង​ព្រះ​តេជគុណ​សុវណ្ណជោតិ​ ឃឹម សម្បត្តិ​ ប្រធាន​សហគមន៍​មូល​និធិនគរកាយ​វត្តព្រះ​ពុទ្ធ​សាសនា​ និង​ជា​ចៅ​អធិកា​រវត្ត​ញាណ​រង្សី​ បាន​នាំយក​អំណោយ​ចែក​ជូន​ប្រជាពល​រដ្ឋ​ងាយ​រងគ្រោះ​ចំនួន​១០គ្រួសារ​ ។

ពិធី​នេះ​រៀបចំឡើងវេលាម៉ោង​៨និង​៣០នាទី​ព្រឹក​ថ្ងៃទី​១១ មិថុនា​ ២០១៣ នៅ​វត្ត​ញាណរង្សី សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ដោយមាន​ការ​ចូល​រួមពី​លោក​ជា ពិសី ប្រធាន​គណៈកម្មការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌប្ញស្សីកែវ និងលោក​ឧកញ៉ា​អ៊ុន ឃឹម​ អនុ​ប្រធាន​កិត្តិយសអនុសាខាកាកបាទ​ក្រហម​កម្ពុជាខណ្ឌប្ញស្សី​កែវ​ ។

អំណោយ​​ដែល​យកចែក​ជូន​ប្រជាពល​រដ្ឋ​ ក្នុងមួយ​គ្រួសា​រទទួល​បានអង្ករ​៥០​គីឡូ​ក្រាម គ្រឿ​ង​ឧបភោគ​បរិភោគ​ និង​ថវិកា១២ម៉ឺនរៀល ។ ​