ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ខេត្តបន្ទាយ​មានជ័យ​៧២​នា​ក់​ទទួល​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បង្ការ​ពន្លត់​​អគ្គិភ័យ​​និង​​សង្គ្រោះ​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ​៖ បណ្ឌិត​​សភា​នគរ​បាល​ជាតិ​កម្ពុ​ជា​សហការ​ជាមួយ​អង្គការ​ អេហ្វាយ​អើ​(Afire) អូ​ស្ត្រា​លី​ប្រចាំព្រះរាជាណាចក្រ​​​​កម្ពុជា​ បាន​បើក​វគ្គបណ្ដុះបណ្ដាល​ជំនាញ​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​និង​សង្គ្រោះ​ ដល់​មន្ត្រី​​ន​គ​រ​​បាល​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន​៧២នាក់​ មកពី​ការិយាល័យជំនាញ​ ស្រុក​មង្គល​បុរី​ ក្រុ​ង​ប៉ោយ​ប៉ែត

ខេត្ត​បន្ទាយមាន​ជ័យ​៖ បណ្ឌិត​​សភា​នគរ​បាល​ជាតិ​កម្ពុ​ជា​សហការ​ជាមួយ​អង្គការ​ អេហ្វាយ​អើ​(Afire) អូ​ស្ត្រា​លី​ប្រចាំព្រះរាជាណាចក្រ​​​​កម្ពុជា​ បាន​បើក​វគ្គបណ្ដុះបណ្ដាល​ជំនាញ​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​និង​សង្គ្រោះ​ ដល់​មន្ត្រី​​ន​គ​រ​​បាល​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន​៧២នាក់​ មកពី​ការិយាល័យជំនាញ​ ស្រុក​មង្គល​បុរី​ ក្រុ​ង​ប៉ោយ​ប៉ែត​ ក្រុង​សរិសោភ័ណ និង​វរ​សេនាតូច​ទាំង​៤ រយៈពេល​៤ថ្ងៃ គឺចាប់​ពី​ថ្ងៃទី​១០ដល់​ថ្ងៃទី​១៣ មិថុនា​​ ២០១៣​។

 ពិធី​បើ​កវគ្គបណ្ដុះបណ្ដាលនេះ​មានការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ត្រីខេង​ ស៊ុម​ ស្នង​ការ​នគរ​បាលខេត្ត​ លោក​ឧត្ដមសេនីយ៍​ត្រី​ផន សុភា​ ជាអ្នក​សម្រប​សម្រួល​ឱ្យ​​វគ្គ​សិក្សា​នៃ​បណ្ឌិត​សភា​នគរ​បាល​ជាតិ​កម្ពុជា លោក​ភិច​ ធ័រ​លូខាស់​ តំណាង​អង្គការ​ អេហ្វាយ​អើ​ (Afire) អូស្ត្រាលី​ ប្រចាំ​ព្រះរាជាណាចក្រ​​​កម្ពុជា​ និងលោក លោកស្រី​ ស្នង​ការ​រង គ្រូឧទ្ទេស​នាម​ តំណាង​អង្គការ​ អេហ្វាយ​អើ​ ព្រម​ទាំង​នាយ​ នាយ​រង ការិយា​ល័យ​ លោក​អធិការ​នគរបាល​ស្រុក​ ក្រុង ចូលរួម​ផង​ដែរ៕​