ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឆបោក​កើនឡើង អ្នក​រង​គ្រោះ​អំពាវនាវ​ឱ្យ​ប្រុង​ប្រយ័ត្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ឆបោក​ក្នុង​រូបភាព​ជា​ច្រើន​ទាក់ទង​នឹង​ការ​ទទួល​បាន​រង្វាន់​ផោ​វ័​រ ប៊ែ​ង (Power Bank) ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ពី​អំពើ​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ដទៃ​ទៀត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ។ លោក គី​ម…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ឆបោក​ក្នុង​រូបភាព​ជា​ច្រើន​ទាក់ទង​នឹង​ការ​ទទួល​បាន​រង្វាន់​ផោ​វ័​រ ប៊ែ​ង (Power Bank) ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ពី​អំពើ​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ដទៃ​ទៀត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ។

លោក គី​ម ហុ​ក ជា​បុ​គ្ក​លិ​ក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ថា កន្លង​មក​ធ្លាប់​មាន​ក្រុមហ៊ុន​បាន​ទូរស័ព្ទ​មក​លោក ដោយ​ប្រាប់​ថា​ត្រូវ​រង្វាន់​ផោ​វ័​រ ប៊ែ​ង ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ទទួល ដោយ​យល់​ថា វា​មិន​ចាំបាច់ ។ ម្យ៉ាងទៀត គ្មាន​ក្រុមហ៊ុន​ណា​ឲ្យ​ផលិតផល ដោយ​មិន​គិតថ្លៃ​នោះ​ទេ ហើយ​នៅ​សុខ​ៗ ក៏​គ្មាន​សំណាង​ឯណា​មក​ត្រូវ​រង្វាន់ ដោយ​មិន​មាន​សកម្មភាព​អ្វី​នោះ​ដែរ ។
លោក​បន្ត​ថា ៖« ខ្ញុំ​មិនដឹង​ក្រុមហ៊ុន​មកពីណា​ខ្លះ​ទេ បាន​ទូរស័ព្ទ​មក​ជា​ច្រើន​ដង​ថា ខ្ញុំ​មានសំណាង​ត្រូវ​រង្វាន់ ឲ្យ​ទៅ​យក​Power Bank តែ​ខ្ញុំ​តែងតែ​បដិសេធ និង​ប្រាប់​ថា រវល់ »​។

ដោយឡែក លោក នុ​ត សា​វី បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ទាក់ទង​បញ្ហា​នេះ ក្រុមហ៊ុន​ក៏​ធ្លាប់​ទូរស័ព្ទ​មក​លោក​ចំនួន​ពីរ​លើក​ដែរ​ថា ត្រូវ​រង្វាន់​ខាងលើ ដោយ​ប្រាប់​ឲ្យ​ទៅ​យក​នៅ​ក្រុមហ៊ុន ស្ថិត​នៅ​តំបន់​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។លោក​បន្ត​ថា ៖« ប៉ា​របស់ខ្ញុំ​បាន​ចាញ់បោក ក្រុមហ៊ុន​នេះ​ដែរ គឺ​មាន​ស្នាក់​ការ​នៅ​ក្រុង​តា​ខ្មៅ និង​បាន​ចំណាយ​អស់​ជាង​១០០​ដុល្លារ ដោយសារ​ពួក​គេ​បង្ខំ​ឲ្យ​គាត់​ទិញ​ផលិតផល »​។ កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា បន្ទាប់​ពី​មានការ​ប្តឹង​ពី​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​ឆបោក​នេះ សមត្ថកិច្ច​ខេត្តកំពង់ធំ សហការ​ជាមួយ​ព្រះរាជអាជ្ញា​ខេត្ត បាន​ចុះ​បង្ក្រាប​ក្រុមហ៊ុន DUVERA KITCHEN Cambodia ដែល​ជា​ក្រុមហ៊ុន​បាន​បោកប្រាស់​ប្រជាពលរដ្ឋ ឲ្យ​ទៅ​យក​ផោ​វើ ប៊ែ​ង តាម​រយៈ​ការ​ប្រាប់​ប្រជាពលរដ្ឋ​ថា ពួក​គេ​ទទួល​បាន​រង្វាន់​នេះ ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​ទៅ​ដល់ ពួក​គេ​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​សម្ភារ​ដែល​មាន​តម្លៃ​ដល់​រាប់​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ឡុ​ង កែម​វិចិត្រ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន DUVERA KITCHEN (CAMBODIA) CO., LTD ដែល​ត្រូវ​បាន​សម្ថ​កិច្ច​បង្ក្រាប​នៅ​ខេត្តកំពង់ធំ​នោះ គឺ​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម តែ​ក្រសួង​បាន​ចុះបញ្ជី​បង្កើត​ក្រុមហ៊ុន ហើយ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​អាជីវកម្ម​ដែល​តាម​ច្បាប់​អនុញ្ញាត ។ ប៉ុន្តែ​សកម្មភាព​ខាងលើ​នេះ គឺជា​សកម្មភាព​ឆបោក ដែល​មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​អាជីវកម្ម​ដែល​ចុះបញ្ជី នៅ​ក្រសួងពាណិជ្ជកម្ម​នោះ​ទេ ។

លោក​បន្ត​ថា ៖« សកម្មភាព​ខាងលើ​គឺជា​ល្បិច​ឆបោក​របស់​បុគ្គល​ដែល​គ្រប់គ្រង​ក្រុមហ៊ុន​នោះ ។ ចំណែក​ក្រុមហ៊ុន គឺជា​នីតិបុគ្គល ដូច្នេះ​វិធានការ​លើ​នីតិបុគ្គល ត្រូវ​មាន​ចំណាត់ការ​ពី​តុលាការ ។ បើ​ករណី​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ករណី​ឆបោក​ពី​តុលាការ ក្រសួងពាណិជ្ជកម្ម អាច​ដក​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​ចេញពី​បញ្ជី »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ