ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សព​ជនជាតិ​អាមេរិក​ត្រូវ​បាន​បញ្ជូ​ន​ទៅ​តម្កល់នៅវត្ត​ឥណ្ឌ​ញ្ញាណ ​ដើម្បី​រង់​ចាំ​សាច់ញាតិ

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​សព​​ជន​បរ​ទេស​ម្នាក់​ឈ្មោះ WEERTH JOHN WILLAIM អាយុ​៧៣ឆ្នាំ ជា​ជនជាតិអាមេរិកាំង កាន់​លិខិត​​ឆ្លង​ដែន​លេខ​១២១០៧៩៤២៩ ​នៅព្រឹកថ្ងៃទី​១០ មិថុនា​ ២០១៣ នេះ ត្រូវបាន​ក្រុម​គ្រូ​ពេទ្យ​​បញ្ជូន​​ទៅ​រក្សា​ទុក​នៅ​ក្នុង​វត្ត​ឥណ្ឌ​ញ្ញាណ (ហៅ​វត្ត​ក្រោម) ​ដើម្បី​រង់ចាំ​សាច់ញាតិ ។

គួរ​បញ្ជាក់ថា កាលពីយប់ម៉ោង៨ និង​៣០នាទី​ថ្ងៃទី​៥ មិថុនា ជនរងគ្រោះ​ដែលជា​មនុស្ស​ចាស់​ជរាបានដើរដួល​បោកក្បាលនៅ​ផ្ទះ​​ជួល​មួយ​កន្លែង​តំបន់​ឆ្នេរអូរត្រេះ ក្រុម១ ភូមិ៦ សង្កាត់​លេខ៤  បណ្តាល​ឱ្យ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​​ក្បាល បន្ទាប់មក​ក៏ត្រូវបានគេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែដោយ​អាការ​របស់គាត់​ធ្ងន់ធ្ងរពេក ជនរង​គ្រោះ​​ក៏ដាច់ខ្យល់​ស្លាប់នៅ​វេលាម៉ោង​៨ និង​​៣០​នាទី​យប់​ថ្ងៃទី​៨ មិថុនា ២០១៣ កន្លងមក ។