ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឈើ​លេខ​១ជិត​២០ម៉ែត្រ​គូប​ ក្នុង​បរិវេណ​ដី​ក្រុម​ហ៊ុន​វិនិយោគ​ ភូមិ​សាស្ត្រព្រៃ​ដែន​ជំ​រក​ ស្នួល

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ឈើលេខ​១​ប្រភេទកកោះ​មាន​ចំនួន​ជិត​២០ម៉ែត្រគូប​ និង​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ ត្រូវ​បាន​កម្លាំ​ង​អភិរក្ស​ជីវៈចម្រុះ​សីម៉ា​ ចុះចាប់ឃាត់​បាន​ទាំង​ស្រុង​ កាល​ពី​ថ្ងៃទី​១០ មិថុនា​ ២០១៣ ក្នុង​បរិវេណ​ក្រុម​ហ៊ុន​វិនិ​យោគ​ព្រៃ​សម្បទាន​​​ ធីធីហ្វាយ មានទី​តាំង​នៅចំនុចគីឡូ​ម៉ែត្រ​លេខ​១៣១ ​​​ក្នុង​ភូមិសាស្ត្រព្រៃដែន​ជំរកស្នួល​

ខេត្តក្រចេះ ៖ ឈើលេខ​១​ប្រភេទកកោះ​មាន​ចំនួន​ជិត​២០ម៉ែត្រគូប​ និង​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ ត្រូវ​បាន​កម្លាំ​ង​អភិរក្ស​ជីវៈចម្រុះ​សីម៉ា​ ចុះចាប់ឃាត់​បាន​ទាំង​ស្រុង​ កាល​ពី​ថ្ងៃទី​១០ មិថុនា​ ២០១៣ ក្នុង​បរិវេណ​ក្រុម​ហ៊ុន​វិនិ​យោគ​ព្រៃ​សម្បទាន​​​ ធីធីហ្វាយ មានទី​តាំង​នៅចំនុចគីឡូ​ម៉ែត្រ​លេខ​១៣១ ​​​ក្នុង​ភូមិសាស្ត្រព្រៃដែន​ជំរកស្នួល​ស្ថិត​ក្នុង​ឃុំ​២ធ្នូ​ ស្រុក​ស្នួល​​។

ប្រភពព័ត៌មាន​ឱ្យដឹងថា​ ការចុះបង្ក្រាបឈើខុស​ច្បាប់ក្នុង​ទី​តាំង​ក្រុម​ហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន​​​ខាង​លើ​ ធ្វើ​ឡើង​ពី​សំណាក់​មន្ត្រី​អភិរក្សជីវៈ​ចម្រុះសីម៉ា ក្នុងនោះ​សមត្ថ​មិនបាន​ចាប់​ឃាត់ខ្លួន​ជន​ណា​ម្នាក់​នោះទេ​ ។ ប្រភពបន្ត​ថា ឈើទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើ​ញ​នៅ​ក្នុង​ព្រៃ​ក្នុង​បរិវេណ​ដីរបស់​ក្រុម​ហ៊ុន​ សម្បទាន​ដែលមាន​ទី​តាំង​ក្នុង​ព្រៃ​ដែន​ជំរក​សត្វ​ស្នួល គឺសុទ្ធ​សឹង​ជាឈើ​លេខ​១ ប្រភេទ កកោះ​មា​ន​ចំនួន​ជិត​២០ម៉ែត្រគូប​៕