ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណក​ស្រង់​​ប្រយោគ​សម្តី​ទាំង​10ជុំ​វិញ​កាមេរ៉ា​ NOKIA LUMIA 920

12 ឆ្នាំ មុន

រឿង​ពិត​ដែល​ស្ទើរ​តែមិន​គួរ​​ឱ្យ​ជឿ​នោះ​គឺ បច្ចុប្បន្ន​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​ប្រមាណ​ជាង​ ៤.០០០.០០០​.០០០ (បួន​ពាន់​លាន)​នាក់ ​ហើយ​​ការ​ប្រើ​កាមេរ៉ា​នៅ​ក្នុង​ទូរ​ស័ព្ទ​ដៃ​មាន​ភាព​ទូលំ​ទូលាយ​ជា​ទី​បំផុត​នៅ​​ក្នុង​ប្រវ​ត្តិ​សាស្ត្រ​ពិភព​លោក ។ ក្នុង​អំឡុង​ពេល​ជាង​មួួ​យ​ទសវត្ស​កន្លងម​ក​នេះ ​Nokia ​បាន​ឈាន​មុខគេ​នៅ​ក្នុង​​ដំណើរ​វិវឌ្ឍន៍​នៃ​ការ​ថត​រូប​តាម​ទូរ​ស័ព្ទ​ ដោយ​គិតចាប់​​តាំងពី​

រឿង​ពិត​ដែល​ស្ទើរ​តែមិន​គួរ​​ឱ្យ​ជឿ​នោះ​គឺ បច្ចុប្បន្ន​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​ប្រមាណ​ជាង​ ៤.០០០.០០០​.០០០ (បួន​ពាន់​លាន)​នាក់ ​ហើយ​​ការ​ប្រើ​កាមេរ៉ា​នៅ​ក្នុង​ទូរ​ស័ព្ទ​ដៃ​មាន​ភាព​ទូលំ​ទូលាយ​ជា​ទី​បំផុត​នៅ​​ក្នុង​ប្រវ​ត្តិ​សាស្ត្រ​ពិភព​លោក ។ ក្នុង​អំឡុង​ពេល​ជាង​មួួ​យ​ទសវត្ស​កន្លងម​ក​នេះ ​Nokia ​បាន​ឈាន​មុខគេ​នៅ​ក្នុង​​ដំណើរ​វិវឌ្ឍន៍​នៃ​ការ​ថត​រូប​តាម​ទូរ​ស័ព្ទ​ ដោយ​គិតចាប់​​តាំងពី​ឆ្នាំ​​២០០៨ រៀង​មក ​Nokia គឺជា​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​កាមេរ៉ា​ឌី​ជី​ថល​ធំ​ជាងគេ​បង្អស់​នៅ​​ទូ​ទាំង​ពិភព​លោក​ ។

ក្នុង​ចំណោម​ទូរ​ស័ព្ទ​កាមេរ៉ា​ទាំង​អស់​ Nokia Lumia 920 មាន​ម៉ាស៊ីន​ថត​រូប​ផ្តាច់​គេ​នៅ​លើ​ភព​​ផែន​​ពសុធា​​នា​ពេល​បច្ចុប្បន្ន​ ហើយ​ខាង​ក្រោម​នេះគឺ​ជា​ប្រយោគ​​ដក​ស្រង់​សម្តី​ចេញ​ពី​ទី​​ភ្នាក់​ងារ​សារ​ព័ត៌​មាន​​បច្ចេក​វិជ្ជា​ល្បីៗ​នៃ​ពិភព​លោក​ជុំវិញ​កាមេរ៉ា​នៃ​ Nokia Lumia 920 ។

Engadget៖ គ្រប់​យ៉ាង​ទាំង​អស់ ដោយ​រាប់​ចាប់​ពី​ភាព​ច្បាស់​នៃរូបភាព ​និង​ការ​ចាប់​យក​រូបភាព​ក្នុង​ទី​ពន្លឺ​ទាប​គឺ Nokia Lumia 920 ល្អ​ជា​​ង​ទូរ​ស័ព្ទ​​ដទៃ​ទាំង​អស់ ​ដូច​អ្វី​ដែល​ Nokia បាន​ប្រកាស​ពិត​ប្រាកដ​មែន ​។
Techradar ៖ ​រូប​ភាព​ដែល​បាន​មកពី​ Nokia Lumia 920 ​ពិតជា​អស្ចារ្យ​ណាស់ ជា​មួយ​នឹង​កាមេរ៉ា​នៃ​ស្មាត​ហ្វូន​របស់​ក្រុម​ហ៊ុន​ហ្វាំង​ឡង់ ដែលដំណើរ​ការ​ដោយ​  Windows Phone 8 ។
The Next Web ៖ Nokia Lumia 920 ប្រសើរ​ក្រៃ​លែង ជា​មួយ​កាមេរ៉ា​ ៨.៧ megapixel​ sensor ​ដែល​មាន​កាណុង​ f/2.0។

​អ្វី​ដែល​ជា​វេទមន្ត​នោះ​គឺ​បច្ចេក​វិជ្ជា​ទប់​លំនឹង​រូប​ភាព ​និង​បច្ចេក​វិជ្ជា ​ Pureview ដែល​ថត​រូប​បាន​ល្អ​ផ្តាច់​គេ​ក្នុង​ទី​ងងឹត ។
GSM Arena ៖ Nokia Lumia 920 ​មាន​កញ្ចក់ Carl Zeiss ទូ​លាយ​ និង​មាន​ភ្លើង Dual -LED flash ​និងមាន​ភាពខុស​​ប្លែក​ពីគេ​នៅ​ក្នុង​ពិភព​​ទូរស័ព្ទ​ចល័ត ។ វា​គឺ​ជា​ទូរ​ស័ព្ទ​ទី​មួយ​ដែល​មាន​បច្ចេក​វិជ្ជា​​ទប់​លំនឹង​រូប​ភាព ។
Mashable .com​៖ ​ខ្ញុំ​បាន​ប្រើ​​ទូរ​ស័ព្ទ​នោះ​​ហើយ​​បាន​ថត​រូប​ជា​ច្រើន សុទ្ធ​តែ​ល្អ​ដូច​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​ឌីជីថល SLR ។
PC Advisor ៖ ​នេះ​គឺ​ជា​ស្មាត​ហ្វូន​ដែល​មាន​​កញ្ចក់​រក្សា​លំនឹង​នៃ​រូបភាព ​។​ នៅ​ពេល​ថត​វីដេ​អូ​​គឺ​យើង​​អាច​ថត​បាន​​ឃ្លីប​ Full-HD ដែល​​មាន​​ភាព​រលូន​ឥតមាន​ទើស​ទាក់​អ្វី​ឡើយ ។

ZD Net ៖ ​កម្មវិធី​ថត​ឈ្មោះ​ថា Smart Shoot អាច​ថត​រូប​ច្រើន​ប៉ុស្តិ៍​បាន​យ៉ាង​ឆាប់​រហ័ស​ ហើយ​យើង​អាចកែ​រូប​ភាព ​​កែមុខ​មនុស្ស​នៅ​ក្នុង​រូប​ថត​ដែល​បិ​ទ​ភ្នែក ឬ​ដែល​មិនញញឹម​​ឱ្យ​បាន​ស្អាត ។CNET ៖ ​វីដេ​អូ​ថត​ដោយ​ Nokia Lumia 920 ​អស្ចារ្យ​ណាស់ ។​ ពណ៌​មា​នលក្ខណៈ​​ធម្ម​ជាតិ ហើយ​រូប​​ភាព​ 1080p HD មាន​ភាព​រលូន​មាន​ចំនួន​៣០​ផ្ទាំង​ក្នុង​មួយ​វិនាទី ។
NDTV Gadgets ៖ បើ​សិន​អ្នក​ចូលចិត្ត​ថត​វីដេ​អូ​ពេល​ធ្វើ​ដំណើរ ​អ្នក​ប្រាកដ​ជា​នឹង​ស្រឡាញ់​កាមេរ៉ា​នៃ​ស្មាត​ហ្វូន​ Nokia Lumia 920 ។

V3.co.uk ៖ កាមេរ៉ា​ Nokia Lumia 920 ថត​រូប​បាន​អស្ចារ្យ​ណាស់ ​ស្ទើ​រ​តែ​ក្នុង​គ្រប់​លក្ខខណ្ឌ​នៃ​ពន្លឺ ។ សូម្បី​តែ​ប្រើ​ប្រាស់​នៅ​ក្នុង​បន្ទប់​ដែល​មិន​មាន​បើក​ភ្លើង​ ក៏​ថត​រូប​បាន​ល្អ​ដែរ ។ ​យើង​ពិនិត្យ​ឃើញ​ថា Nokia Lumia 920 ​​ថត​បាន​រូប​ស្អាត​ភ្លឹង ដោយ​សារ​ dual-LED flash និង​កញ្ចក់​ Carl Zeiss  ។
​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បច្ចេក​វិជ្ជា​ល្បីៗ បញ្ជាក់​ពី​ចំណុច​វិជ្ជ​មាន​​នៃ​ Nokia Lumia 920 និង​និយម​​កាមេរ៉ា​នៃ​ទូរ​ស័ព្ទ​ម៉ូដែល​នេះ ​។ ចុះ​​​អស​់​លោក​​មិត្ត​អ្នក​​អាន​វិញ ?