ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចុះ​តម្លៃ​ពី២០% ដល់​៧០% សម្ភារ និងសម្លៀក​បំពាក់​

12 ឆ្នាំ មុន

ភាព​ស្រស់​ស្អាត​នៃការ​តុប​តែង និង​ស្លៀក​ពាក់​ជាតម្រូវការ​ចាំ​បាច់​សម្រាប់​មនុស្ស​គ្រប់​រូប​​មិន​ថា ចាស់ ក្មេង ឬ​យុវវ័យឡើយ ហើយ​ដើម្បី​ទទួល​បាន​របស់​ដែល​មាន​គុណ​​​ភាព​ល្អ​ចំណាយ​តិច គឺ​គួរតែឆ្លាត​ឆ្លៀត​​ទិញ​នៅ​ឱកាស​ហាង​លក់​សម្លៀក​បំពាក់​ និង​​សម្ភារ​​ផ្សេងៗ​​ធ្វើ​ការ​បញ្ចុះ​ថ្លៃ ។

លោក​សែត ពុទ្ធី ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ឯក​ជន​មួយ​​​បាន​ឱ្យ​មហា​គ្រួសារ​ដឹង​ថា ភាព​ស្រស់​ស្អាត​លើ​ផ្នែក​សម្ភារ​ណា​ក៏​ចង់​​បាន​ដែរ មិន​ថា អ្នក​ក្រីក្រ ឬអ្នក​មាន​ប្រាក់​ឡើយ តែ​ដើម្បីបាន​ភាពស្រស់​ស្អាត​​យើង​ក៏​ត្រូវ​មាន​ភាព​វៃ​ឆ្លាត​ក្នុងការ​ស្វែង​រក​កន្លែង​​ដែល​យើង​ចង់​ទិញ​ដែរ ។

​​ពេល​ស្វែង​រក​ទិញ​ស​ម្លៀក​​បំពាក់​ម្តងៗ​ខ្ញុំ​ត្រូវ​ស្វែង​រក​ហាង​ណាមាន​ផលិត​ផល​​គុណ​​ភាព​​ល្អ​ អាច​ទទួល​បាន ​បូក​រួម​ភាព​រួស​រាយ​រាក់​ទាក់​របស់​អ្នក​លក់​​ផង និង​បញ្ចុះ​តម្លៃ​ផង គឺ​ឆក់​ឱកាស​ទិញ​តែ​ម្តង ។ សូម​បញ្ជាក់ថា ហាង​អង្គរ​​ពេជ្រ​មាន​លក់​សម្លៀក​បំពាក់ និង​គ្រឿង​ប្រើ​ប្រាស់​​គ្រប់​ប្រភេទ​ ហើយ​មាន​ការ​បញ្ចុះ​​តម្លៃ​ពី​២០%​ដល់​៧០% និងមាន​អាសយ​ដ្ឋាន​ផ្ទះលេខ​២១០-២១២Eo ផ្លូវ​​កម្ពុជា​ក្រោម ៕