ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ​ខនធេកលែន​លើក​សម្រស់​​កែវភ្នែក​ជួបបញ្ហាច្រើន​

12 ឆ្នាំ មុន

សម័យទំនើបនេះ គេ​សង្កេត​ឃើញ​ថា យុវតី​ខ្មែរ​​មួយចំនួនបាននិយម​ប្រើ​ពណ៌កែវភ្នែក​ «ខនធេនលេន» (Contact Lenses) ដែលពួកគេ​យល់​ឃើញថា ជាការលើក​សម្រស់កែវ​ភ្នែក​ធ្វើ​ឱ្យប្រស្រី​​ភ្នែក​ធំ​ស្អាត និង​បន្ថែម​មន្ត​ស្នេហ៍​មួយ​កម្រិត​ទៀត ព្រោះ​តែ​គេអាច​ប្រើ​​ភ្នែក​ពណ៌​ខ្មៅទៅ​ជាលឿង ក្រហម ខៀវ ទឹក​ប្រាក់… តាម​ចិត្ត​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​ក៏ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​​ប្រស្រី​ភ្នែក​គួរ​ឱ្យ​

សម័យទំនើបនេះ គេ​សង្កេត​ឃើញ​ថា យុវតី​ខ្មែរ​​មួយចំនួនបាននិយម​ប្រើ​ពណ៌កែវភ្នែក​ «ខនធេនលេន» (Contact Lenses) ដែលពួកគេ​យល់​ឃើញថា ជាការលើក​សម្រស់កែវ​ភ្នែក​ធ្វើ​ឱ្យប្រស្រី​​ភ្នែក​ធំ​ស្អាត និង​បន្ថែម​មន្ត​ស្នេហ៍​មួយ​កម្រិត​ទៀត ព្រោះ​តែ​គេអាច​ប្រើ​​ភ្នែក​ពណ៌​ខ្មៅទៅ​ជាលឿង ក្រហម ខៀវ ទឹក​ប្រាក់… តាម​ចិត្ត​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​ក៏ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​​ប្រស្រី​ភ្នែក​គួរ​ឱ្យ​បារម្ភ​ ។

តាមគេហ​​ទំព័រ​​បរទេសអ្នកជំនាញ​ខាង​សុខភាពភ្នែក​បានឱ្យដឹងថា អ្នក​ដែលនិយមប្រើប្រាស់កែវខនធេកលែន នៅ​ជាប់ប្រស្រីភ្នែក ដើម្បី​លើក​សម្រស់នោះ អាចធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​​ដល់​កែវភ្នែក ដូចជាភ្នែកឡើងក្រហម  ទឹក​ដក់ក្នុងភ្នែក និងអាចប្រឈមនឹងការ​ងងឹត​ភ្នែក​ភាគច្រើន (ខ្វាក់) ប្រសិន​ជាគេ​ប្រើកែវ​ខនធេកលេនញឹក​ញាប់ ។ ទឹក​ចិញ្ចឹមសម្រាប់ត្រាំកែវខនធេកលេន ​ដើម្បី​រក្សា​បាន​យូរ និងទម្ងន់​​កែវ​ខនធេក​លេន​ដែល​មាន​ផ្ទុកវីតាមីន E អាច​បង្ក​ជា​ជំងឺ​​ទឹកដក់​ក្នុង​ភ្នែក និង​អាច​កកើត​ជា​រោគ​​ផ្សេងៗបាន ។ ទឹក​ដក់ក្នុង​​​ភ្នែក​អាច​បណ្តាល​​ឱ្យ​​​យើង​​បាត់​បង់ចក្ខុ​​​ពីធម្មជាតិ  ឬ​ខ្វាក់ ។

ដូច្នេះ​​​យុវតីដែល​និយមប្រើកែវ​ខនធេកលេន​ជាប្រចាំ គួរ​តែ​ស្វែង​យល់​ពី​ផលប៉ះពាល់​​ដល់កែវភ្នែក​ដូចខាងលើ​ធ្វើយ៉ាងណា​កុំឱ្យ​ដោយសារតែ​ភាព​ចង់​​ស្រស់​​ស្អាត​ បំផ្លាញកែវភ្នែក​ដ៏មាន​តម្លៃ​របស់​យើង ៕