សុភាពនារីតែងប្រាថ្នាចង់បានសុដន់ធំ ប៉ុន្តែបើវាធំហួសមាឌ (ធំជ្រុល) តើវានឹងផ្តល់ផលវិបាកអ្វីខ្លះ និងប៉ះពាល់អ្វីខ្លះ? តួយ៉ាងតារាចម្រៀង និងសម្តែងរូបស្រស់សិចស៊ីម្នាក់របស់កូរ៉េនាងជីណា (G-NA) កំពុងមានវិបត្តិបញ្ហាដើមទ្រូងធំពេកដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាង ។
ថ្មីៗនេះតារាចម្រៀងវ័យ២៥ឆ្នាំ រូបនេះបាននិយាយដល់បណ្តាញអ្នកសារព័ត៌មានថា ខ្លួនរបស់ខ្ញុំមានទំហំ៤៤សង្ទីម៉ែត្រ ប៉ុន្តែសុដន់របស់ខ្ញុំមានទំហំ D Cup (ទំហំធំ) ពោលគឺវាលាតសន្ធឹងពេញដើមទ្រូងរបស់ខ្ញុំដែលធ្វើឱ្យខ្ញុំពិបាកស្លៀកពាក់ខ្លាំងណាស់ ជាពិសេសធ្វើចលនាលឿនដូចជា ដើរ និងរត់។ ខ្ញុំមិនអាចពាក់អាវទ្រនាប់ផលិតនៅប្រទេសកូរ៉េបានទេ ពីព្រោះវាពិបាករកទំហំប៉ុនដើមទ្រូងរបស់ខ្ញុំ ម្យ៉ាងដោយសារតែសុដន់របស់ខ្ញុំធំ ។ នាង G-NA ឱ្យដឹងទៀតថា «ដោយសារតែខ្ញុំមានសុដន់ធំពេក ជារឿយៗវាធ្វើឱ្យស្មា និង.ករបស់ខ្ញុំឈឺចុកចាប់ និងចុករួយ» ។
សូមបញ្ជាក់ថា តារាសម្តែងជីណា គឺជាកូនកាត់កូរ៉េ-កាណាដា មានរូបរាងសិចស៊ីស្រស់ស្អាតពីធម្មជាតិ ដែលធ្វើឱ្យនាងឈានទៅប្រឡូកក្នុងវិស័យសិល្បៈល្បីឈ្មោះបោះសំឡេងរកប្រាក់ចំណូលបានយ៉ាងច្រើនតាមរយៈការសម្តែង ច្រៀង និងជាពិសេសការថតផ្សាយពាណិជ្ជកម្ម៕
ចែករំលែកព័តមាននេះ