ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីការិនី​គង់ វង្សយ៉ា​​ទី ពាក់​អាវ​គេង​​យប់​លែង​សាច់ទ្រូង​រងការ​រិះគន់

12 ឆ្នាំ មុន

បន្ទាប់​ពី​ក្តៅ​ក្រហាយ​ចំពោះ​ការ​លើក​ឡើង​​របស់មហា​ជន​​មួយ​ចំនួន​ដែល​ថា សុខៗ​ស្រាប់​តែ​នាង​មាន​ផ្ទៃ​ពោះ​នោះ​តារា​​សម្តែង​លេចធ្លោ​ ដោយសារ​តួ​​ឆ្នាស​កញ្ញា​គង់ វង្ស​យ៉ាទី ​ត្រូវទទួល​រង​នូវ​ពាក្យ​​រិះ​គន់​ជា​ថ្មី​ទៀត ពីបណ្តា​មិត្ត​​ទស្សនិក​ជន​ ជា​ពិសេស​​មិត្ត​ក្នុង Facebook ថា ដោយ​ហេតុ​​តែ​​ចង់បង្កើន​ភាព​ល្បី​ល្បាញ​កាន់​​តែ​ខ្លាំង​ គង់ វង្ស​យ៉ាទី សុខចិត្ត​ព្រហើន​លេង​ភាព​​សិចស៊ី​រហូត​ប្រើ

បន្ទាប់​ពី​ក្តៅ​ក្រហាយ​ចំពោះ​ការ​លើក​ឡើង​​របស់មហា​ជន​​មួយ​ចំនួន​ដែល​ថា សុខៗ​ស្រាប់​តែ​នាង​មាន​ផ្ទៃ​ពោះ​នោះ​តារា​​សម្តែង​លេចធ្លោ​ ដោយសារ​តួ​​ឆ្នាស​កញ្ញា​គង់ វង្ស​យ៉ាទី ​ត្រូវទទួល​រង​នូវ​ពាក្យ​​រិះ​គន់​ជា​ថ្មី​ទៀត ពីបណ្តា​មិត្ត​​ទស្សនិក​ជន​  ជា​ពិសេស​​មិត្ត​ក្នុង Facebook ថា ដោយ​ហេតុ​​តែ​​ចង់បង្កើន​ភាព​ល្បី​ល្បាញ​កាន់​​តែ​ខ្លាំង​ គង់ វង្ស​យ៉ាទី សុខចិត្ត​ព្រហើន​លេង​ភាព​​សិចស៊ី​រហូត​ប្រើ​ឈុត​អាវគេង​យប់​ស្តើង​ អត់ពាក់​​អាវទ្រនាប់ និង​សំយេះ​​​ឱ្យ​ឃើញ​​​ក្លែប​ទ្រូង​.ស​ខ្ចី​ គួរ​ឱ្យ​ព្រឺ​  និង​ក្តៅ​សាច់​ទៅ​វិញ ។

ការរិះ​គន់​អំពី​​ការ​លេង​ខ្លួន​អាវ​គេង​យប់​សិចស៊ី​អត់​អាវ​​​​ក្នុង​របស់​មហាជន​ គឺធ្វើ​​ឡើង​ក្រោយ​ពី​ពិធី​ការិនី​ក្នុងកម្ម​វិធី «រាត្រី​​កម្សាន្ត​» គង់ វង្ស​យ៉ាទី រូប​នេះ ថត​ឈុត​ពាក់​អាវគេង​យប់​វៀលទ្រូង​សំយេះ​ចុះ​ក្រោម​បន្តិច​​អត់​ពាក់​អាវ​ទ្រនាប់​​ញាំុង​ឱ្យ​ឃើញ​គល់​សុដន់​.សខ្ចី ខុស​ពី​​ប្រពៃណី​​វប្ប​ធម៌របស់​នារី​ខ្មែរ ហើយ​​យក​រូប​នោះ​ទៅ​បង្ហោះ​ Facebook បណ្តាល​ឱ្យ​គេ​ឃើញ​ជា​សាធារណៈ  និង​ត្រូវ​បានគេ​ចាប់​​អារម្មណ៍​យ៉ាង​ខ្លាំង​​នឹក​ទៅ​ដល់ពាក្យ​ថា  «សម្ផស្ស​ធម្មជាតិ​ប្រៀប​បាន​ទ្រូង​​អូន…» ។

អ្នក​និយម​លេង Facebook មួយ​រូប​បាន​និយាយ​ថា ពួក​គេធ្លាប់​តែ​ឃើញ​តារា​សម្តែង​​រូប​នេះ​មាន​ចរិត​សុភាព​ រាប​សា និង​ស្លៀក​​ពាក់​សមរម្យ​​ តែ​នៅ​ពេល​ឃើញ​​នាង​បង្ហោះ​រូប​បែប​នេះ​នៅ​ក្នុងទំព័រ​ Facebook ពិត​ជាធ្វើ​ឱ្យ​ពួក​​គេ​ភ្ញាក់​ផ្អើល​មែន​ទែន ។ ឈុត​​អាវគេង​យប់​នោះ​ គង់ វង្ស​យ៉ាទី អត់​មាន​ពាក់​​អាវ​ទ្រនាប់​​ទេ ហើយ​​​អាវគេង​យប់​នោះ​ក៏ស្តើង​​បាន​សំយេះ​​ស្ទើរ​ឃើញផែន​​ទ្រូង​ដ៏.ស​ខ្ចី​របស់​នាង​​ទាំង​មូល​ទៀត​ផង ។

ជុំវិញ​ការ​បង្ហោះ​​​រូប​នេះ​ក្រុម​អ្នក​និយម​​លេង​ប្រព័ន្ធ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​​ចែក​រំលែក​គ្នាពីមួយ​ទៅ​មួយ​ ហើយ​និយាយ​ថា គង់  វង្សយ៉ាទី មិន​គួរបង្ហោះ​រូប​បែប​នេះ​នោះ​ទេ ដែល​​នាំ​ឱ្យទស្ស​និកជន​មិន​ឱ្យតម្លៃ​  ឬក៏​វាយតម្លៃ​ទៅ​លើ​រឿងខុស​ក្នុងនាម​ជាអ្នក​សិល្បៈ​​ម្នាក់ ។ តារា​ឡើង​កូដ​តាម​​រយៈតួ​ឆ្នាស​ក្នុង​រឿង «ឈូក.ស» ហើយ​​ស្រវា​​ចាប់​​បាន​​តំណែង​​ពិធី​ការិនី​ក្នុង​កម្ម​វិធី «រាត្រី​កម្សាន្ត» របស់ទូរទស្សន៍ CTN ដែល​មាន​វ័យ​១៩ឆ្នាំ កម្ពស់​១,៦៣ម៉ែត្រ ទម្ងន់​​៤៨​គីឡូក្រាមរូបនេះ មិន​​ទាន់​បក​ស្រាយ​យ៉ាង​ណា​ចំពោះ​ភាព​សិច​ស៊ី​នេះទេ… ​ប៉ុន្តែ​​រឿង​មាន​ផ្ទៃពោះ​នាង​បក​ស្រាយ​​ថា  ឡើងទម្ងន់ និងរាង​ដុះពោះ​បន្តិច​ ហើយ​ក្រោយ​មក​​ក៏គ្មាន​ផ្ទៃ​ពោះ​អ្វីដែរ៕