ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពិន្ទុ​​បវរ​កញ្ញា​​​ចក្រ​វាល​​ច្រឡំ​​​ស្អែក​​ឡើង​ដក​មកុដ​​វិញ​

12 ឆ្នាំ មុន

ជារឿងគួរ​​ឱ្យអស់សំណើច​​ និងសោក​ស្តាយ​​​មួយ​កាល​បើគណៈ​កម្ម​ការ​ឱ្យពិន្ទុ​ទៅលើ​បវរ​កញ្ញាចក្រវាល​ក្នុងកម្ម​វិធី​ប្រកួត​ប្រជែង​ធំ​មួយ ហើយ​ស្រាប់​តែ​ច្រឡំ​មនុស្ស… ជាក់ស្តែង​​កាល​ពីរាត្រី​​ថ្ងៃ​ទី​២៦ ឧសភា កន្លង​ទៅ គណៈ​កម្ម​ការ​បាន​សម្រេចឱ្យកញ្ញា Denise Garrido វ័យ​​២៦ឆ្នាំ ជាអ្នកគ្រង​មកុដបវរកញ្ញា​ចក្រ​វាល​ដែល​ពិធី​នេះរៀបចំនៅ​​ប្រទេស​កាដាណា ឆ្នាំ​២០១៣ ​ចំណែក​​អ្នក​ជាប់​​ពិតប្រាកដ

ជារឿងគួរ​​ឱ្យអស់សំណើច​​ និងសោក​ស្តាយ​​​មួយ​កាល​បើគណៈ​កម្ម​ការ​ឱ្យពិន្ទុ​ទៅលើ​បវរ​កញ្ញាចក្រវាល​ក្នុងកម្ម​វិធី​ប្រកួត​ប្រជែង​ធំ​មួយ ហើយ​ស្រាប់​តែ​ច្រឡំ​មនុស្ស… ជាក់ស្តែង​​កាល​ពីរាត្រី​​ថ្ងៃ​ទី​២៦ ឧសភា កន្លង​ទៅ គណៈ​កម្ម​ការ​បាន​សម្រេចឱ្យកញ្ញា Denise Garrido វ័យ​​២៦ឆ្នាំ ជាអ្នកគ្រង​មកុដបវរកញ្ញា​ចក្រ​វាល​ដែល​ពិធី​នេះរៀបចំនៅ​​ប្រទេស​កាដាណា ឆ្នាំ​២០១៣ ​ចំណែក​​អ្នក​ជាប់​​ពិតប្រាកដ គឺ​នាង Riza Santos ឯណោះ​ទេ ប៉ុន្តែ​​រឿង​​ដែលនឹកស្មាន​មិន​ដល់​នោះ គឺ​នៅព្រឹកថ្ងៃ​​បន្ទាប់​​គណៈ​កម្ម​ការ​ប្រាប់​វិញថា ជា​ការភ័ន្ត​​ច្រឡំ​​។

រឿងគួរសោកស្តាយនេះ​ត្រូវ​បាន​អ្នក​កាសែត​ចោទសួរ​ថា ហេតុ​អ្វី​បាន​ទៅ​ជា​អញ្ចឹង? ក្រុម​គណៈ​កម្ម​ការ​ថ្លែង​បញ្ជាក់​ថា ពួក​គេធ្វេសប្រហែស​ក្នុង​ការ​បូក​សរុប​​ពិន្ទុ​ទៅ​លើភាព​ឆ្លាតឈ្លាស​វៃ និង​ភាព​ស្រស់​ស្អាត ទើប​​ធ្វើ​ឱ្យ​មានកំហុសឆ្គង និង​​ដាក់​ពិន្ទុ​ច្រឡំ​ដូច្នេះ ។ ការ​ពិត​អ្នក​ដែលជាម្ចាស់​​មកុដ​បវរ​កញ្ញា​ចក្រ​វាល​ពិតប្រាកដ​​សម្រាប់​​ឆ្នាំ​នេះ​គឺកញ្ញា Riza Santos ឯណោះ​ទេ។ សុខៗ​ស្រាប់​តែ​គេដាស់​ឱ្យ​ទៅ​យក​កំណប់​​ម្ចាស់​មកុដពិត​ប្រាកដកញ្ញា​ Riza Santos បាន​​​និយាយ​ប្រាប់​អ្នក​កាសែត​​ថា វាជារឿង​ដែលគួរ​ឱ្យ​ភ្ញាក់​ផ្អើលណាស់ ហើយ​​ខ្ញុំ​ក៏​ទើប​តែដឹងដែរ ។ ខ្ញុំគិតថា នេះ​ជារឿងអកុសល​សម្រាប់​យើង​ទាំង​២​ខ្លាំង​ណាស់ និងពិបាក​បំផុត​ក្នុងជីវិត ព្រោះ​តែ Denise Garrido (បវរ​កញ្ញា​ចក្រវាល​បំពាក់​មកុដ​ច្រឡំ) អាចប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ​ ប៉ុន្តែ​នាង​ដោះស្រាយ​រឿង​នេះយ៉ាងស្ងប់ស្ងាត់​គួរ​ឱ្យ​សរសើរ។

សម្រាប់កញ្ញា Denise Garrido វិញ បាន​សម្តែង​​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ និង​និយាយ​​ដោយ​សំឡេង​ញ័រៗ​ក្នុង​​កម្ម​វិធី​​ទូរទស្សន៍​ Breakfast ថា ពេល​ដឹង​ថា​មាន​កំហុស​ឆ្គង​ក្នុងការដាក់​ពិន្ទុ​ បេះដូង​ខ្ញុំ​ស្ទើរ​តែគាំង មកុដ​បវរកញ្ញាចក្រវាល​​នេះ​វា​​ប្រៀប​ដូច​សុបិន​របស់នាងខ្ញុំ​ដែល​​កើត​ឡើង​មាន​រយៈពេល​​ត្រឹម​​​​២៤​ម៉ោង​ក៏​បញ្ចប់​​ទៅ​វិញ។ ទោះ​យ៉ាង​ណា Denise Garrido នៅ​​តែ​កោតសរសើរ​ចំពោះអ្នកដឹកនាំកម្ម​វិធី​ប្រឡងបវរ​កញ្ញាចក្រវាល​ថា បើ​និយាយ​​ពីទស្សនៈ​វិស័យ​អ្នក​ដឹកនាំ  ខ្ញុំ​ជឿ​​ថា គាត់​ច្បាស់​ជាពិបាកចិត្ត​ណាស់ តែ​គាត់នៅតែ​អាចចាត់​ការ​ការ​ងារ​នេះ​យ៉ាង​ល្អ គឺធ្វើ​ខុសហ៊ាន​ទទួល… ធ្វើខុស​ហ៊ាន​ក្រែ​ប្រែ​ភ្លាមៗ​បញ្ជាក់ពីភាព​​បរិសុទ្ធ​ និង​​យុត្តិ​ធម៌ ៕