ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិយា​ ពេជ្រ សំណូមពរ​ឱ្យ​យុវ​វ័យ​ចេះ​គោរព​ច្បាប់ចរាចរណ៍​ និងខំ​រៀន​សូត្រ

12 ឆ្នាំ មុន

បច្ចុប្បន្ន​យុវវ័យ​មួយ​ចំនួន ចូលចិត្ត​​សប្បាយ​ភ្លេច​ការ​សិក្សារៀន​សូត្រនាំគ្នា​គេច​សាលា ​ខ្លះ​ជិះម៉ូតូ​ជ្រែពេញផ្លូវ​សាធារណៈបង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​ដល់គេឯង​ ជាពិសេស​​បង្ក​គ្រោះ​ថ្នាក់ផ្សេងៗ បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​រង​គ្រោះ​​ និងបាត់បង់​ជីវិតដោយ​សារ​ពួក គេ។

បច្ចុប្បន្ន​យុវវ័យ​មួយ​ចំនួនចូលចិត្ត​​សប្បាយ​ភ្លេច​ការ​សិក្សារៀន​សូត្រនាំគ្នា​គេច​សាលា ​ខ្លះ​ជិះម៉ូតូ​ជ្រែពេញផ្លូវ​សាធារណៈបង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​ដល់គេឯង​ ជាពិសេស​​បង្ក​គ្រោះ​ថ្នាក់ផ្សេងៗ បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​រង​គ្រោះ​​ និងបាត់បង់​ជីវិតដោយ​សារ​ពួក គេ។

​កញ្ញា​ចរិយា​ ពេជ្រ ​ដែល​ជា​តារា​សម្តែង​ តារាបង្ហាញ​ម៉ូដ និង​ជា​អតីត​កញ្ញា​ប្រ៊ីដស្តុនលេខ២ប្រចាំ​ឆ្នាំ​២០១១​របស់ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ផង​នោះ បានសំណូមពរ​តាមរយៈ​ទស្សនាវដ្តី​​​មហា​គ្រួសារ​​ទៅដល់​​យុវ​វ័យ​ទាំងអស់ថា យុវវ័យ​ត្រូវ​តែ​ខំ​​ប្រឹង​​ក្រេប​យក​ចំណេះ​វិជ្ជា ខំប្រឹង​សិក្សា​រៀន​សូត្រឱ្យ​បាន​ច្រើន​ទាន់ខ្លួន​​នៅ​ក្មេង​មិន​​ត្រូវ​នាំគ្នា​គេចសាលា​​ជិះ​ម៉ូតូ​ដើរ​ហើរ​ទាំងហ្វូង​ទាំងហ្វាយ និង​ជ្រែ​ពេញ​ផ្លូវ​សាធា​រណៈ​បង្ក​ចលាចល​ប៉ះ​ពាល់​សណ្តាប់ធ្នាប់នោះទេ​ ។

លើសពី​នេះ​ទៀត​ឃើញថា ​យុវវ័យ​មួយចំនួន​​​មិន​សូវជា​គោរព​​ច្បាប់​​ចរាចរណ៍​​ប៉ុន្មានទេ​​​ ព្រោះ​​រាល់​ពេល​រាល់លើក​ឱ្យ​តែ​ដល់​ពេល​​ល្ងាច ​នាង​តែ​ង​តែ​ឃើញ​ក្មេងស្ទាវ​​ទាំង​ក្រុមៗ ជិះ​ម៉ូតូ​​ជ្រែ​ពេញ​ផ្លូវ ទោះ​បី​ជា​ភ្លើង​ស្តុប​ជា​សញ្ញា​ប្រាប់​ឱ្យ​ឈប់​ក៏ដោយ ក៏​ពួកគេ​មិន​​ឈប់ដែរ បែរជា​នាំគ្នា​ជិះម៉ូតូ​ទាំង​ហ្វូង​ចេញ​ទៅ ដោយ​​មិន​ខ្លាច​ញញើត​​ច្បាប់​ចរាចរណ៍​​​ និងគោរព​​អ្នកដទៃ​​បន្តិច​​​សោះ​ សុខ​ចិត្ត​ឱ្យ​អ្នក​ផង​​ដៀល​ត្មះ​… ។

ចរិយា​និយាយថា ទាំងនេះ​គឺមិន​មែន​ជា​​ការ​ល្អ​នោះទេ ដូច្នេះ​​នាង​សំណូម​ពរ​​ទៅ​ដល់​យុវវ័យ​ទាំង​អស់ មេត្តា​គោរព​ច្បាប់​ចរាចរណ៍​ គោរព​ឪពុក ម្តាយ​ លោកគ្រូ អ្នកគ្រូ និង​ត្រូវស្រឡាញ់​ការ​សិក្សា​ឱ្យ​បាន​ច្រើន មិន​ត្រូវ​យក​ពេលវេលាដ៏​មាន​តម្លៃ​ទៅ​បោះ​ចោល​តាមផ្លូវ​សាធារណៈ​តាមកន្លែង​ផឹកស៊ី​បារឌីស្កូឥតប្រយោជន៍​នោះទេ ៕