ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ល​​ចា​​ណាង​ឆ្អឹង​សាច់​ស្បែក​​គោ​

12 ឆ្នាំ មុន

អ្នក​ស្រី​ ហង្ស សារ៉ន ចុង​ភៅ​មក​ពី​ខេត្ត​រតន​គិរី​​បាន​ប្រាប់​មហា​គ្រួសារ​ថា សម្ល​នេះ​ជា​មុខ​ម្ហូប​ពិសេស​របស់​ជ​ន​ជាតិ​ភាគ​តិចវាមាន​​ឱជារស​គួរ​ឱ្យចាប់​អារម្មណ៍​ ។ ពេល​នេះ​​អ្នក​ស្រី​​សូម​នាំ​លោក​​អ្នក​សាក​ភ្លក្ស​រស​ជាតិ​តាម​​របៀប​ធ្វើ​ដូច​ខាង​ក្រោម ៖

សម្រាប់​​សម្ល​ឆ្នាំង​ធំ
គ្រឿង​ផ្សំ
ស្បែក​គោ(ហាន់​ជា​បន្ទះ​ធំៗ​ល្មម) ៥​គីឡូ​ក្រាម​, ឆ្អឹង​គោ​(កាប់​ជា​ដុំ​ធំៗបន្តិច​)​៧​គីឡូ​ក្រាម​,​ ស្លឹក​ចា​ណាង ១០​គីឡូ​ក្រាម, ទំពាំង​ស្រស់​(ហាន់​ជា​បន្ទះ​ក្រាស់ៗ​បន្តិច​) ៨គីឡូ​ក្រាម​, ស្នៀត​ពោត​(កាត់​ជា​កង់ៗ)​៨គីឡូ​ក្រាម​, ផ្សិត​(ចិត និង​លាង​ទឹក​ឱ្យ​ស្អាត ដាក់​ទាំង​មូល ឬ​ពុះ​ជា​ពីរ) ៣​គីឡូ​ក្រាម​, រំដេង​(បុក​ត្រង​យក​តែ​ទឹក)​, ម្ទេស​៣០០​ក្រាម​, ស្លឹក​ក្រូច​សើច​ តាម​ការ​ចូល​ចិត្ត​។
គ្រឿង​ផ្សំ​រស​ជាតិ​
ស្ករ​បន្តិច​, ប៊ីចេងបន្តិច, ម្សៅ​ស៊ុប​បន្តិច​=អំបិល​បន្តិច=៥០០ក្រាម​។
វិធី​ធ្វើ
ដំបូង​បុក​ស្លឹក​ចា​ណាង​​​ពូត រួច​ត្រង​ឱ្យ​ស្អាត​យក​ទៅ​ផ្អាប់​២​ទៅ​៣​ថ្ងៃ​​ ។ បន្ទាប់​មក​យក​ទៅ​រំងាស់​​ឱ្យ​ពុះ​ដាក់​រំដេង​​ចូល​រួច​ដាក់​ស្បែក​គោ ឆ្អឹង​គោ ទំពាំង និង​គ្រឿង​ផ្សំ​រស​ជាតិ​រួម និង​ម្ទេស ហើយ​រំងាស់​​ចោល​រយៈ​ពេល​យ៉ាង​ហោច​១​ថ្ងៃ សឹម​ដាក់​ស្នៀត​ពោត​ និង​ផ្សិត​ចូល​ ឯ​ស្លឹក​ក្រូច​ដាក់​ពេល​ណា​ក៏​បាន​រួច​រំងាស់​ឱ្យ​ឆ្អិន​សព្វ​ជា​ការ​ស្រេច​៕