ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សិច​ស៊ី Zhang Xin Yu បង្ហោះ​រូប​ក្តៅសាច់​ឆ្លើយ​តប​នឹងការ​បែកបាក់ស្នេហា​

12 ឆ្នាំ មុន

តារា​ភាព​យន្ត​សិចស៊ី Zhang Xin Yu ក្រោយ​ពី​ចែក​ផ្លូវគ្នា​ជាមួយ​មិត្ត​ប្រុស​ Ron Ng ស្រាប់តែ​ថ្មីៗ​នេះ​បាន​​បង្ហោះ​រូប​ថត​សិចស៊ី​ដែលមើលទៅ​ស្រៀវ​ស្រើប​ក្តៅ​សាច់ជាច្រើន​សន្លឹក​នៅ​លើ​អីុនធើរណេត និងត្រូវ​បាន​ស៊ែ (Share) ទៅ​​លើ​ទំព័រ​ទំនាក់​ទំនង​សង្គម Facebook ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​សម្រាប់​ទស្សនិក​ជន​ដែលស្គាល់ និង​គាំទ្រ​​នាង ។

តារា​ភាព​យន្ត​សិចស៊ី Zhang Xin Yu ក្រោយ​ពី​ចែក​ផ្លូវគ្នា​ជាមួយ​មិត្ត​ប្រុស​ Ron Ng ស្រាប់តែ​ថ្មីៗ​នេះ​បាន​​បង្ហោះ​រូប​ថត​សិចស៊ី​ដែលមើលទៅ​ស្រៀវ​ស្រើប​ក្តៅ​សាច់ជាច្រើន​សន្លឹក​នៅ​លើ​អីុនធើរណេត និងត្រូវ​បាន​ស៊ែ (Share) ទៅ​​លើ​ទំព័រ​ទំនាក់​ទំនង​សង្គម Facebook ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​សម្រាប់​ទស្សនិក​ជន​ដែលស្គាល់ និង​គាំទ្រ​​នាង ។

ខណៈ​ពេលនៅ​សេព​គប់​ជាមួយ​មិត្ត​​ប្រុស Ron Ng តារា​សម្តែង Zhang Xin Yu រូប​នេះ បាន​កែប្រែ​ការ​លេង​ខ្លួន​ពី​សិចស៊ី​មក​ជាសុភាព​​នារី​ស្រគត់​ស្រគំ​ច្រើន​ ប៉ុន្តែ​ពេល​នេះក្រោយពី​ចែក​ផ្លូវ​គ្នា​​នាង​បាន​វិល​​ត្រឡប់​​មក​រក​ចរិត​ និង​ទម្លាប់​ដើម​​របស់​ខ្លួន​វិញ​ហើយ ។ Zhang Xin Yu ចាប់​ផ្តើម​បង្ហាញ​ខ្លួន​ក្នុង​សម្លៀក​បំពាក់​​យ៉ាង​សិចស៊ី​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​ចំនួន ដូចជា ការ​ឧទ្ទេស​នាម​ខ្សែ​ភាព​​យន្ត​ថ្មី​រឿង​ The Lion Roars  2 និង​​ពិធី​សមោសរ​ជាច្រើន​ ហើយ​ស្រីស្អាតរូប​នេះ​បាន​ថត​រូបសិច​ស៊ី​ជា​ច្រើន​ដូចជា រ៉ូប​ស្បៃ​ស្តើងឃើញ​ធ្លុះ​ដល់សាច់​រាង​កាយ​ គួរ​​ឱ្យ​​ព្រឺ ​និង​ក្តៅ​សាច់… ជាពិសេស​សម្រស់​​​​ដើមទ្រូង​របស់​នាង​ រួច​ហើយ​យក​រូប​ទាំង​នោះ​ទៅ​បង្ហោះ​នៅ​លើ​​ទំព័រ​ Facebook ធ្វើ​ឱ្យ​ទស្សនិក​ជន​ភ្ញាក់​ផ្អើល​ជាថ្មីដែល​អ្នក​ខ្លះ​​និយាយ​ថា ជាការ​ឆ្លើយ​តប​​ទៅ​នឹង​ការ​បែក​បាក់​ស្នេហា ។

សូមបញ្ជាក់ថា នាង Zhang Xin Yu (Viann Zhang) ជាតារា​​ចម្រៀង​ សម្តែង តារា​ម៉ូដែល​​ និង​ជាតារា​ភាព​យន្ត​សិចស៊ី​មួយ​រូប​នៅ​ក្នុងប្រទេស​ចិន​មាន​ដើម​​កំណើត​ក្នុង​ទីក្រុង​ប៉េកាំង ត្រូវបាន​គេ​​ចាត់​ទុក​ថា ជា​ស្ត្រី​ដ៏ស្រស់​ស្អាត និង​ទាក់​​ទាញ​​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ជា​ច្រើន​ក្នុង​ពិភព​លោក ជា​ស្ត្រី​​វ័យ​ក្មេង,  ស្រស់​ស្អាត, សិចស៊ី និង​គួរ​ឱ្យ​ស្រឡាញ់ ។ Zhang Xin Yu ជាតារា​​មួយ​ដួង​​ដែល​រះ និងចាប់​ផ្តើម​ល្បី​ក្នុង​អំឡុង​ឆ្នាំ​២០១០ ​បន្ទាប់​​ពី​នាង​​បានសម្តែង​ក្នុង​​រឿង Summer Love Love និង​ការ​បង្ហាញ​ខ្លួន​ក្នុងកម្ម​វិធី​ទូរទស្សន៍  ព្រម​ទាំង​ការ​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​ល្បីៗ​មួយ​ចំនួន ។

នៅឆ្នាំ​២០១១ ​រូប​ថត​ផ្ទាល់​ខ្លួន​ជា​ច្រើន​សន្លឹក​របស់​នាង​ត្រូវ​បាន​លេចធ្លាយ​​តាម​រយៈ​អ្នក​​គាំទ្ររបស់នាង (Fans) ដែល​​បាន​បង្ហោះ​លើ​ប្លុក QQ blog ដែល​​រូប​​ថត​ទាំង​នោះ​បង្ហាញពីភាពស្និទ្ធ​ស្នាល​រវាង​នាង និង​មិត្ត​ប្រុសនៅ​លើគ្រែ​ ប៉ុន្តែ​​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នាង​បាន​និយាយ​​ថា នាង​ពុំ​ដែល​ចាប់​អារម្មណ៍ ឬ​គិត​ថា រូប​ទាំងនោះ​មាន​បញ្ហា​​អ្វីឡើយ ដោយ​រូប​ថត​​ទាំង​​នោះ​គ្រាន់​តែ​ជា​ផ្នែក​​មួយ​នៃ​សិល្បៈ និង​ជា​ផ្នែក​នៃម៉ូដែល​របស់​​នាង​តែ​ប៉ុណ្ណោះ ។ ​នៅ​ក្នុងខែ​សីហា ២០១២ បន្ទាប់​​ពី​បែក​បាក់​ស្នេហា​ជា​មួយ​មិត្ត​​ប្រុស Ron Ng នាង Zhang Xin  Yu បានបង្ហោះ​រូប​ថត​សិច​ស៊ី​ស្រើប​ស្រាល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ៕