ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​លូក​យក​ប្រាក់​មន្ត្រីយោ​ធា​ដែល​ទៅ​រក​​ឡើង​ឋាន​សួគ៌

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ក្នុង​ចំណោម​​២​នាក់​ ​បានត្រូវ​មន្ត្រី​​យោធា​​​២នាក់​​ឃាត់​ខ្លួន​ និង​វាយ​​ជាច្រើន​ដៃរួច​​ប្រគល់​​ទៅឱ្យ​​​​​​ប៉ូលិស​​ដោយ​ចោទ​​ថា​ ស្រ្តី​រូបនេះ​​បាន​លួច​​យក​ប្រាក់​​របស់​​ខ្លួន​ដែល​​​​ទៅរក​ពួក​​​នាង​បម្រើ​ផ្លូវ​ភេទ​​អស់​​២០មុឺន​​​រៀល កាលពី​​​វេលាម៉ោង​​​​៨និង​​​១៥នាទី យប់​ថ្ងៃ​ទី​៨ មិថុនា​ ​នៅ​មុខ​​ផ្ទះ​លេខ​៦៤០ តាម​​ផ្លូវ​លេខ​​៧០ ភូមិ​ទួលសង្កែ សង្កាត់​ទួល​សង្កែ ​ខណ្ឌ​​ឫស្សី​

រាជធានីភ្នំពេញ ៖ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ក្នុង​ចំណោម​​២​នាក់​ ​បានត្រូវ​មន្ត្រី​​យោធា​​​២នាក់​​ឃាត់​ខ្លួន​ និង​វាយ​​ជាច្រើន​ដៃរួច​​ប្រគល់​​ទៅឱ្យ​​​​​​ប៉ូលិស​​ដោយ​ចោទ​​ថា​ ស្រ្តី​រូបនេះ​​បាន​លួច​​យក​ប្រាក់​​របស់​​ខ្លួន​ដែល​​​​ទៅរក​ពួក​​​នាង​បម្រើ​ផ្លូវ​ភេទ​​អស់​​២០មុឺន​​​រៀល កាលពី​​​វេលាម៉ោង​​​​៨និង​​​១៥នាទី យប់​ថ្ងៃ​ទី​៨ មិថុនា​ ​នៅ​មុខ​​ផ្ទះ​លេខ​៦៤០ តាម​​ផ្លូវ​លេខ​​៧០ ភូមិ​ទួលសង្កែ សង្កាត់​ទួល​សង្កែ ​ខណ្ឌ​​ឫស្សី​កែវ​ ​​។ ទោះ​​បី​ជា​យ៉ាង​ណា​ មន្ត្រី​​​យោ​ធា​២នាក់​នោះ​ក៏​បាន​គេច​ខ្លួន​បាត់​ដែរ​ដោយ​មិន​​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ ព្រោះ​មិន​ចង់​ឱ្យ​​​គេស្គាល់​​​អត្ត​សញ្ញាណ​ ​។

ចំណែកស្ត្រី​​ជា​ប់សង្ស័យ​ឈ្មោះ ​ស៊្រុន ​ផល្លី អាយុុ​៣២​ឆ្នាំ​ ស្នាក់​​នៅតាម​​សំយាប​​ផ្ទះ​​គេក្នុង​សង្កាត់​ទួល​សង្កែ ក្បែរ​​កន្លែង​កើតហេតុ ។​​ តាម​ព័ត៌​មាន​​​​​ឱ្យ​ដឹង​ថា  នៅ​យប់​​​​កើត​ហេតុ​​ មាន​​មន្ត្រី​យោធា​​២នាក់​ ស្ថិត​នៅ​ក្នុង​​​ស្ថាន​ភាព​​ស្រវឹង ​​​​​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​​ទៅរក​​​ស្ត្រី​​ប្រកប​មុខ​​​របរ​​ផ្លូវ​ភេទ ​​​ដែល​​ឈរ​​​បោយ​ដៃ​​​​​នៅ​តាម​ដង​ផ្លូវ​​លេខ​​៧០ ក្នុង​សង្កាត់​​​ទួល​សង្កែ ​។ ​នៅ​ពេល​ធ្វើ​ដំណើរ​​​មក​ដល់​​​ចំណុច​ខាង​លើ​​ក៏បានជួប​​ស្រ្តី​​រក​ស៊ី​​ផ្លូវ​ភេទ​​​២នាក់​ គឺម្នាក់​​ឈ្មោះ ស៊្រុន​ ផល្លី​ និង​ម្នាក់​ទៀត​ឈ្មោះ ​ផា ហើយ​​តថ្លៃ​​​គ្នា ​។

​តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹងទៀត​ថា ​សេវា​​ដេក​មួយ​​​ភ្លែត​ក្នុង​​​​​ម្នាក់​​គឺ​តម្លៃ​២​មុឺន​រៀល  ។ ពេល​​ត្រូវ​រ៉ូវ​គ្នា​​​​ហើយ ស្ត្រី​ទាំង​ពីរនាក់​​​ក៏​នាំ​គ្នា​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​​​​គ្នា​៤នាក់​ ​ទៅ​រក​ផ្ទះ​សំណាក់​ដេក ​តែ​​ពេល​រៀប​ឡើង​ជិះ​​​ម៉ូតូ​ ស្រ្តី​សង្ស័យ​​បាន​លូក​ហោប៉ៅ​​យក​ប្រាក់​​​ពី​មន្ត្រី​យោធា​​​​ម្នាក់​​អស់​​ចំនួន​ជាង​២០​មុឺន​រៀល​​​​ ហើយ​​​បណ្តោះ​​ឱ្យ​​​​ម្នាក់​ទៀត​​​គេច​ខ្លួន​​​ ។ ​​នៅ​ក្នុង​សកម្មភាពនោះ ​​ត្រូវ​​​មន្រ្តី​យោ​ធា​ឃាត់​បាន​ម្នាក់​​ឈ្មោះ ស៊្រុន​ ផល្លី ​​និង​​​បាន​​​វាយជា​ច្រើន​ដៃ​ រួច​ប្រគល់​់​​​​​ទៅ​ឱ្យ​​​នគរ​បាលប៉ុស្តិ៍​ទួល​​សង្កែ ។​ បន្ទាប់​មក​ក៏​បាន​គេច​ខ្លួន​បាត​់​ដែរ​ ដោយ​​​​​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​​ឡើយ ។

បន្ទាប់​ពី​ឃាត់​ខ្លួន​ ​នគរ​បាល​​​ក៏​បានធ្វើ​​ការ​អប់រំ​​ស្ត្រី​​រូប​នេះ ហើយ​​ដោយ​ពុំ​មាន​​ពាក្យ​​បណ្តឹង​ និង​ដោយស្ត្រី​​​​​រូបនេះ មាន​ផ្ទុក​មេរោគអេដស៍​​ផង​​​​ក៏​ដោះ​លែង​ទៅ​វិញ ៕