ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា​ ពេជ្រ​ បដិ​សេធ​មិនចេញ​​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​៖ អ្នក​សិល្បៈ​មួយ​ចំនួន​ធំ​តែង​តែ​មាន​បំណង​ប្រាថ្នា​ចង់​ទៅ​សម្តែង​ និង​ច្រៀង​នៅ​ក្រៅ​ប្រទេស​ស្ទើរ​តែ​គ្រប់​គ្នា​ ឱ្យ​តែ​មាន​​ឱកាស​​​ពួក​គេ​មិន​បដិ​សេធ​ឡើយ​ ព្រោះ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​អាច​ឱ្យ​ពួក​គេ​មាន​ឱកាស​បង្ហាញ​មុខ​មាត់​ និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ទៀត​ផង​ តែ​សម្រាប់​លោក​ករុណា​ ពេជ្រ​ វិញ​បែរ​ជា​បដិ​សេធ​មិន​ព្រម​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ទៅ​វិញ

រាជ​ធានី​ភ្នំពេញ​​៖ អ្នក​សិល្បៈ​មួយ​ចំនួន​ធំ​តែង​តែ​មាន​បំណង​ប្រាថ្នា​ចង់​ទៅ​សម្តែង​ និង​ច្រៀង​នៅ​ក្រៅ​ប្រទេស​ស្ទើរ​តែ​គ្រប់​គ្នា​ ឱ្យ​តែ​មាន​​ឱកាស​​​ពួក​គេ​មិន​បដិ​សេធ​ឡើយ​ ព្រោះ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​អាច​ឱ្យ​ពួក​គេ​មាន​ឱកាស​បង្ហាញ​មុខ​មាត់​ និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ទៀត​ផង​ តែ​សម្រាប់​លោក​ករុណា​ ពេជ្រ​ វិញ​បែរ​ជា​បដិ​សេធ​មិន​ព្រម​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ទៅ​វិញ ហើយ​ថ្មីៗ​នេះ​លោក​ក៏​បាន​លុប​ចោល​គម្រោង​ចេញ​ទៅ​ច្រៀងនៅ​បរទេស​​ចំនួន​២​ប្រទេស​ទៀត​ផង​។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ លោក​ករុណា ពេជ្រ បាន​ប្រាប់​ឱ្យ​ដឹងកាល​ពី​ពេល​ថ្មីៗ​នេះ​​ថា ជា​ការ​ពិត​ណាស់​ លោក​ពិត​​​ជា​បាន​បដិ​សេធ​​មិន​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​មែន​ តែ​ការ​បដិ​សេធ​នេះ​មិន​មែន​មាន​ន័យ​ថា លោក​ធ្លាប់​ជួប​បញ្ហា​អាក្រក់​​ទេ ផ្ទុយ​ទៅ​វិញ​លោក​គ្រាន់​តែ​ចង់​ច្រៀង​បទ​ចម្រៀងនៅ​ក្នុង​ប្រទេស​​ឱ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ ។​ ម្យ៉ាង​វិញ​ទៀត​លោក​ក៏​ធ្លាប់​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ច្រើនលើក​ហើយ​ដែរ​ ដូច្នេះ​​ឆ្នាំ​នេះ​​លោក​មិន​ចង់​​​ចេញ​ទៅ​ច្រៀង​​ទៀត​ទេ​ ទោះ​បី​​​ជា​គេ​ឱ្យ​តម្លៃ​ខ្ពស់​​យ៉ាង​ណា​ក៏​លោក​​មិន​ទៅ​ដែរ ទុក​ពេល​វេលា​ជួយ​មុខ​ជំនួញ​របស់​ម្តាយ និង​ច្រៀង​ឱ្យ​បាន​ច្រើន​វិញ តែ​​ប្រហែល​ជា​ដាច់​ឆ្នាំ​២០១៣​ លោក​អាច​ប្តូរ​គំនិត​​ក៏​ថា​បាន​ដែរ​ ។