ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារាអាយុ​១១ឆ្នាំ​ ដែល​ត្រូ​វ​​ឪពុក​មា​វាយ​ធ្វើបាប​ ពេល​នេះបាន​​​ប្រគល់​ឱ្យ​ទៅ​ឪពុក​ម្ដាយ​ហើយ​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖​ កុមារាអាយុ១០ឆ្នាំ​ ដែល​ត្រូវ​បា​ន​ឪពុក​មា​វា​យ​ធ្វើបាប​យ៉ាង​ធ្ងន់​ធ្ងរ​នោះ​ ពេល​នេះ​ត្រូវបាន​​មន្ទីរ​សង្គម​​កិច្ច​ប្រគល់​ទៅ​ឱ្យ​ខាង​ឪពុក​ម្ដាយ​វិញ​ នាវេលាម៉ោង​៩ព្រឹក​ថ្ងៃទី​១០ មុថុនា​ ២០១៣ នៅ​មន្ទីរ​សង្គម​កិច្ច​ស្ថិត​ក្នុង​ភូមិ​ប៉ាហ៊ីត្បូង​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិន។

ខេត្ត​ប៉ៃលិន​៖​ កុមារាអាយុ១១ឆ្នាំ​ ដែល​ត្រូវ​បា​ន​ឪពុក​មា​វា​យ​ធ្វើបាប​យ៉ាង​ធ្ងន់​ធ្ងរ​នោះ​ ពេល​នេះ​ត្រូវបាន​​មន្ទីរ​សង្គម​​កិច្ច​ប្រគល់​ទៅ​ឱ្យ​ខាង​ឪពុក​ម្ដាយ​វិញ​ នាវេលាម៉ោង​៩ព្រឹក​ថ្ងៃទី​១០ មុថុនា​ ២០១៣ នៅ​មន្ទីរ​សង្គម​កិច្ច​ស្ថិត​ក្នុង​ភូមិ​ប៉ាហ៊ីត្បូង​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិន។

   ​ស្ថិ​ក្នុង​​ឱកាសនោះមានវត្តមាន​ខា​ង​មន្ទីរ​សង្គមកិច្ច​ មន្ទីរ​កិច្ច​ការនារី និង​​អង្គការ​សង្គម​សង្គ្រោះ​ស្ដា​នីតិ​សប្ប​ទា​យុវ​នារី​ខេត្ត​។

 គួររំឮក​ថា​​ ឪពុក​មា​សាច់​ថ្លៃ​ដែល​ធ្វើ​ទារុណ​កម្មយ៉ាង​ព្រៃ​ផ្សៃ​លើ​ក្មួយប្រុស​អាយុ​ ១១​ឆ្នាំ ត្រូវ​បាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នង​​ការ​នគរបាល​ខេត្ត​ ប៉ៃលិន បញ្ជូន​ខ្លួន​ទៅ​តុលា​ការ​​កាលពី​ព្រឹក​ថ្ងៃទី​០១ មិថុនា ២០១៣ ។

 ​ឪពុក​មា​អគតិ​នោះ​ឈ្មោះ​ពេជ្រ វណ្ណថា អាយុ​៣២​ឆ្នាំ​ ជា​ជាង​ជួសជុលម៉ូតូ រស់នៅ​ភូមិ​អូរ​តាពុក សង្កាត់​ទូល​ល្វា ​​ក្រុងប៉ៃលិន ចំណែក​ប្រពន្ធ​ត្រូវ​បាន​ដោះ​លែង​វិញ ព្រោះ​មិន​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃនេះទេ ។ គួរ​បញ្ជាក់​ថា កុមារា​រង​គ្រោះ​ឈ្មោះ​ វ៉ិត​ ម៉េង​លៀង​ អាយុ​១១​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​លេខ​៤​ ឃុំ​ត្រើយ​ស្លា​​ ស្រុក​ស្អាង​​ ខេត្ដ​កណ្ដាល​ មាន​ឪពុក​ឈ្មោះ​ វ៉ិត​ អាយុ​៣១​ឆ្នាំ​ ជា​កសិករ​ និង​ម្ដាយ​ឈ្មោះ​ យីម​ អាយុ​៣៣​ឆ្នាំ​​ ។​

កុមារារងគ្រោះ​មាន​បង​ប្អូន​៣​នាក់​​ រូប​គេ​ជា​កូន​ទី​១​​ រង​ការ​ធ្វើ​​ទារុណ​កម្ម​ពី​ឪពុក​មា​សាច់​ថ្លៃ​យ៉ាង​សាហាវ​ព្រៃផ្សៃ​ជា​ទី​​បំផុត​​ ដោយ​ចាប់​គាប​នឹង​ដង្កាប់​ វាយ​នឹង​ខ្សែ​ភ្លើង​ វាយ​នឹង​កែង​ព្យួរ​ខោ​អាវ​ជា​រៀង​រាល់​​ថ្ងៃ​ បណ្ដាល​ឱ្យ​រង​របួស​ជាំ​ពេញ​ខ្លួន​ ជាំ​កំប៉េះគូទ​ ជាំ​សាច់​ភ្លៅ​ និង​ជាំ​ដោះ​ទាំង​សង​ខាង​ ស្ទើរ​ឡប់​សតិ​ទៅ​ហើយ ៕