ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ម៉ាស្សា​បម្រើ​ផ្លូវ​ភេទ​ក្នុង​សណ្ឋា​គា​រ​ប៉ារីស

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីត​ិ​ជន​រាជ​ធានី​ភ្នំពេញ ​កាលពី​វេលា​ម៉ោង​​៣​និង​១០​នាទី​​​ថ្ងៃ​ទី​៩ មិថុនា ​បាន​ធ្វើ​ការ​បង្ក្រាប​ទី​តាំង​​ម៉ា​ស្សា​បម្រើ​ផ្លូវ​ភេទ​ដុះ​ស្លែ​​មួយ​កន្លែង​នៅ​សណ្ឋា​គារ​បា៉រីស ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​តាម​បណ្តោយ​មហា​វិថី​កម្ពុជា​ក្រោម ​សង្កាត់​មិត្ត​ភាព ​ខណ្ឌ​៧​មករា ​។

​ការ​បង្ក្រាប​នេះដឹក​នាំកម្លាំង​ដោយ​​លោក​​វរ​សេនីយ៍ ​ទោ​ កែវធា ប្រធាន​​ការិយាល័យ​​នគរ​បាល​ប្រឆាំង ​ការជួញ​ដូរ​​​ និង​ការ​ពារ​អនីតិ​ជន​ ព្រម​ទាំង​មាន​កា​រ​សម្រប​​សម្រួល​​និង​ចូល​រួម​​ពីសំណាក់​លោក​ជា ​ម៉េត ​ព្រះ​រាជអាជ្ញា​​រង​អម​សាលា​ដំបូង​រាជ​​ធានី​​ភ្នំពេញ ​​និង​​​សមត្ថកិច្ច​​​មូល​ដ្ឋាន​​ផង​ដែរ ​។ ​ក្នុង​ប្រតិ​បត្តិ​ការ​​​បង្ក្រាប​​​នោះ​​សមត្ថកិច្ច​​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​នារី​ម៉ាស្សា​បម្រើ​ផ្លូវ​​ភេទ​ចំនួន​៣៥​នាក់ ​មេ​ការ​ម្នាក់និង​​ថៅ​កែ​ម្នាក់​ ព្រម​ជា​មួយ​​នោះ​ក៏​មានការ​ដក​ហូត​ស្រោម​អនា​ម័យ​បាន​មួយ​ចំនួន ​​។

លោក​វរសេនីយ៍​ទោ​ កែវ ​ធា ​បាន​ឱ្យ​​ដឹង​ថា ​​​​ទីតាំង​ម៉ា​ស្សា ដែល​បង្កប់​ដោយ​មុខ​របរ​បម្រើ​ផ្លូវ​​ភេទ​នៅ​ជាន់​ទី​៣​នៃ​សណ្ឋា​គារ​ប៉ារីស​នេះ​​គឺ​​មាន​ជា​​យូរ​​មក​ហើយ​ ប៉ុន្តែ​សមត្ថកិច្ច​យើង​រក​​ភស្តុ​​តាង​បង្ក្រាប​ម​ិន​ទាន់​បាន​​ជា​​ហេតុ​ធ្វើ​ឱ្យ​​គេ​អាច​ប្រព្រឹត្ត​បាន​រហូត​មក ​។ ​​ថៅ​កែ​ម្នាក់​​ដែល​សមត្ថកិច្ច​​ឃាត់​ខ្លួន​​​ឈ្មោះ​គួយ គាក់ ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ត្រូវ​បាន​​នាំ​​ទៅ​កាន់​ការិយាល័យ​​នគរ​បាល​ប្រឆាំង​​ការជួញ​ដូរ​​មនុស្ស ​​និងការ​ពារ​អនីតិ​ជន​​​រាជ​ធានី​ភ្នំពេញ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការ​​​វិនិ​ច្ឆ័យ​​តាម​ផ្លូវច្បាប់ ។ ​ចំណែក​នារី​ម៉ា​ស្សា​បម្រើ​ផ្លូវ​ភេទ​​ទាំង​២៥​នាក់ ​​និង​អាច​ប្រគល់​​ឱ្យ​ទៅ​អង្គ​ការ​មួយ​​យក​ទៅ​អប់​រំ​កែ​ប្រែ​ ដើម្បី​​ឱ្យ​នាង​ប្រកប​មុខ​របរ​ក្រៅ​ពី​​​​របរ​​នេះ ៕