ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្លូវ​២៧១ ខណៈ​ស៊េរី​ទំនើប​១​គ្រឿង​ក្រឡាប់​ឆេះ​ខ្ទេច​ក្បែរ​របង​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ហើយ​ក៏​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង និង​បន្ត​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក​និង​ដើម​ផ្ការំយោល​មួយ​ដើម​រួម​ទាំង​បុក​របង​សាលា​ជា​ស៊ី​ម​សាមគ្គី​អស់​មួយ​ផ្ទាំង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​អស់ទាំង​ស្រុង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ​និង​សមត្ថកិច្ច​​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ហើយ​ក៏​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង និង​បន្ត​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក​និង​ដើម​ផ្ការំយោល​មួយ​ដើម​រួម​ទាំង​បុក​របង​សាលា​ជា​ស៊ី​ម​សាមគ្គី​អស់​មួយ​ផ្ទាំង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​អស់ទាំង​ស្រុង ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ​និង​សមត្ថកិច្ច​​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី តាមបណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹង បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២V-០០៧៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​បើក​មក​ពី​ស្តុ​ប​ណូ​គា​ឆ្ពោះទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ និង​ក្នុង​លឿន​យ៉ាង​លឿន​ដូច​ហោះ​។

លុះ​មក​ដល់​ចំណុច​កើត​ដែល​ផ្លូវ​មាន​ស្ថានភាព​កោង ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បែក​អស់​មួយ​ផ្ទាំង​ធំ តែ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ចង្កូត​ឆ្លង​ទៅ​ផ្លូវ​បុក​បង្គោល​ថ្ម​របស់​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​ដែល​សម្រាប់​ថ្ពក់​ច្រវាក់​ដាក់​ព័ទ្ធ​ជុំវិញ​របង​វិទ្យាល័យ​នោះ បណ្ដាល​ឲ្យ​បាក់​អស់​បី​ដើម​។

ប៉ុន្តែ​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ឡើង​លើ​ខឿន​ទៅ​បុក​ដើម​ផ្ការំយោល​មួយ​ដើម បណ្ដាល​ឲ្យ​បាក់​ដាច់​ជា​ពីរ​កំណាត់ ហើយ​រថយន្ត​បង្ក​ក៏​បាន​ខ្ទាត​ផ្លោង​ទៅ​ប៉ះ​និង​របង​សាលា​មួយ​ផ្ទាំង​រង​ការ​ខូចខាត​បែក​ប្រេះ ទើប​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​បែរ​ក្បាល​ត្រឡប់​ក្រោយ​គង​លើ​ដើម​ផ្ការំយោល​មួយ​ដើម​ទៀត​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ប្រភព​ដដែល​បន្ត​ថា មួយ​ស្ទុះ​ក្រោយមក​ក៏​ឃើញ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​លូន​ចេញ​មក​ពី​ក្នុង​រថយន្ត​រួច​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ បន្ទាប់​មក​ក៏​ស្រាប់តែ​មាន​ផ្សែង
ហុយ​ខ្មួលខ្មាញ់​លាយឡំ​នឹង​អណ្ដាតភ្លើង​ឆាបឆេះ​ចេញ​មក​ពី​ក្នុង​រថយន្ត​ខាងលើ​។

ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់ពីរ​ទៅ​បី​បំពង់​ដែរ ប៉ុន្តែ​អណ្ដាតភ្លើង​នៅ​តែ​បន្ត​ឆាបឆេះ​រថយន្ត​បង្ក​កាន់តែ​ខ្លាំង​ៗ​ឡើង​។
ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​។ បន្ទាប់​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​​មួយ​គ្រឿង​ចុះ​មក​ដល់​កន្លែងកើតហេតុ ​ក៏​បាន​ធ្វើការ​បាញ់​ពន្លត់ ទើប​រលត់​ជា​ស្ថាពរ ហើយ​រថយន្ត​ខាងលើ​បាន​រង​ការ​ខូចខាត​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ