ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​បើកទ្វារ​បន្ទប់​មើល ស្រាប់តែ​រន្ធត់​ចិត្ត​ម្នាក់​ៗ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនបរទេស​ម្នាក់​ដេក​ស្លាប់ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខណៈ​សំពាធ​ឈាម​ឡើង​គំហុក​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ្នក​ជិតខាង​រហូត​ដល់​សមត្ថកិច្ច​ជំនាញ ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ក្នុងភូមិ​ស្ទឹង​ថ្មី…

ខេត្តសៀមរាប ៖ ជនបរទេស​ម្នាក់​ដេក​ស្លាប់ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខណៈ​សំពាធ​ឈាម​ឡើង​គំហុក​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ្នក​ជិតខាង​រហូត​ដល់​សមត្ថកិច្ច​ជំនាញ ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ដោយ​បាន​ទទួល​ព័ត៌មាន​ពី​តំណាង​ម្ចាស់ផ្ទះ​ជួល​ថា មាន​ករណី​ជនបរទេស​ដេក​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នោះ​កម្លាំង​យើង​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ការ​ពិនិត្យ​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ RIVERS DEAN STEPHEN ភេទ​ប្រុស កើត​ឆ្នាំ ១៩៤៧ ជនជាតិ​អា​មេ​រិ​ក កាន់​លិខិតឆ្លងដែន​លេខ​៥៦៦០៣៤២៨៤ មុខរបរ​ចូល​និវត្តន៍​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

តាម​ការ​សាកសួរ​តំណាង​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ដោយ​មិនឃើញ​ជន​រង​គ្រោះ​ចេញពី​ក្នុង​បន្ទប់​ខ្លួន​មានការ​សង្ស័យ​ក៏​បាន​ទៅ​បើកទ្វារ​បន្ទប់​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ ហើយ​ខ្លួន​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប​ឆ​រ័​ត្ន គ្រូពេទ្យ អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​រយៈពេល​ប្រហែលជា​បី​ថ្ងៃ​មក​ហើយ ដោយសារ​ជំងឺ​សំពាធ​ឈាម​ឡើង​គំហុក​បណ្តាល​ឱ្យ​ស្លាប់ ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) រាជធានី​ភ្នំពេញ តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ