ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទី​តាំង​ម៉ាស្សា​បំរើ​ផ្លូវ​ភេទ​មួយ​កន្លែង​ឃាត់​ខ្លួន​នារី​ម៉ាស្សា​៣៥​នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស និង​អនី​តិ​ជន​រាជ​ធានី​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ទោ កែវ ធា ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​អនីតិ​ជន​សម្រប​សម្រួល​ដោយ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក ​ជា​ ម៉េត​ បាន​បើក​ប្រតិ​បត្តិ​​ការ​បង្ក្រាប​ទី​តាំង​ម៉ាស្សា​បំរើ​ផ្លូវ​ភេទ​មួយ​កន្លែង​នៅ​អគារ​ជាន់​ទី​៣​ សណ្ឋា​គារ​ប៉ារីស​ ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​មិត្ត​ភាព​ ខណ្ឌ​៧​មករា

រាជ​ធានី​ភ្នំពេញ​ ៖ ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស និង​អនី​តិ​ជន​រាជ​ធានី​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ទោ កែវ ធា ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​អនីតិ​ជន​សម្រប​សម្រួល​ដោយ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក ​ជា​ ម៉េត​ បាន​បើក​ប្រតិ​បត្តិ​​ការ​បង្ក្រាប​ទី​តាំង​ម៉ាស្សា​បំរើ​ផ្លូវ​ភេទ​មួយ​កន្លែង​នៅ​អគារ​ជាន់​ទី​៣​ សណ្ឋា​គារ​ប៉ារីស​ ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​មិត្ត​ភាព​ ខណ្ឌ​៧​មករា នាវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៩ មិថុនា ២០១៣នេះ​។

ប្រតិ​បត្តិ​ការ​នេះ​ក្រុម​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​នារី​ម៉ាស្សា​បំរើ​ផ្លូវ​ភេទ​៣៥​នាក់​ ថៅ​កែ​ម្នាក់​ និង​បុរស​មេ​ការ​ម្នាក់​ ព្រម​ទាំង​ស្រោម​អនា​ម័យ​ជាច្រើន​ប្រអប់​។ មនុស្ស​ និង​វត្ថុ​តាង​​បាន​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​អនីតិ​ជន​ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់​ ៕