ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំកញ្ឆា​ទុក​លាយ​ថ្នាំ​ជក់​ខ្លួន​ឯង​ប៉ូលិស​ដឹង​ទៅកាប់​​បំ​ផ្លាញ​ចោល​ខ្ទេច​

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់៖ កម្លាំង​នគរ​បាល​​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត ​​និង​កម្លាំ​ង​នគរ​​បាល​ស្រុក​ភ្នំ​ក្រវាញ កាលពី​រសៀល​ថ្ងៃទី​ ៨មិថុនា​ ២០១៣ បាន​ចុះ​បង្ក្រាប​ការ​ដាំ​ដើ​ម​កញ្ឆា​នៅ​ភូមិ​សំរោង​ ឃុំសំរោង​ ស្រុក​ភ្នំ​ក្រវាញ​។ ក្នុង​ខណៈ​នោះ​កម្លាំង​សមត្ថកិច្ច​​ បាន​កាប់​បំផ្លាញ​ដើម​កញ្ឆា​ជាង​ ១០០ដើម​ និង​បាន​អប់រំណែនាំ​​​ធ្វើ​កិច្ច​សន្យា​

ខេត្តពោធិ៍សាត់៖  កម្លាំង​នគរ​បាល​​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត ​​និង​កម្លាំ​ង​នគរ​​បាល​ស្រុក​ភ្នំ​ក្រវាញ កាលពី​រសៀល​ថ្ងៃទី​ ៨មិថុនា​ ២០១៣ បាន​ចុះ​បង្ក្រាប​ការ​ដាំ​ដើ​ម​កញ្ឆា​នៅ​ភូមិ​សំរោង​ ឃុំសំរោង​ ស្រុក​ភ្នំ​ក្រវាញ​។ ក្នុង​ខណៈ​នោះ​កម្លាំង​សមត្ថកិច្ច​​ បាន​កាប់​បំផ្លាញ​ដើម​កញ្ឆា​ជាង​ ១០០ដើម​ និង​បាន​អប់រំណែនាំ​​​ធ្វើ​កិច្ច​សន្យា​ដល់​​ម្ចាស់​ចំ​ការ​​ឈ្មោះ​ប៉ាង​ ប៉ន ភេទប្រុស​ អាយុ៦៨​ឆ្នាំ​ ឱ្យ​បញ្ឈប់​ការ​ដាំកញ្ឆា​តទៅ​ទៀ​ត​។

 នៅ​ចំពោះ​​មុខ​សមត្ថកិច្ច​លោកប៉ាង​ ប៉ន​ បាននិយាយ​ប្រាប់​ឱ្យដឹ​ថា គាត់ដាំ​ដើម​កញ្ឆា​នេះមិនមែន​ទុក​សម្រាប់​លក់​ដូរ​​នោះទេ​ គឺទុក​សម្រាប់លាយ​ជាមួយ​ថ្នាំជក់​ សម្រាប់​ខ្លួន​ឯង​តែប៉ុណ្ណោះ​ ហើយក៏មិន​បាន​ដឹងថា​​ការ​ដាំ​នេះ​ វា​ខុស​ច្ប​ប់​នោះទេ៕