ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​​បុរស​ចំណាស់​អាយុ​៧០​ឆ្នាំ​​ទៅ​តុលាការ​​ពី​បទ​រំលោភ​សេព​សន្ថវៈក្មេង​ស្រី​អាយុ​១២​ឆ្នាំ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ចំណាស់​អាយុ​៧០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​​កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​ប៉ូលិស​ស្រុក​ និង​ប៉ូលិស​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​ចាប់​​ខ្លួន​បញ្ជូន​ទៅ​​តុលាការ​​​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ២០១៣ នៅភូមិ​បឹង​កក់​ ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច បន្ទាប់​ពី​បុរស​រូប​នេះ​ចាប់​រំលោភ​ក្មេង​ស្រី​​អាយុ​១៤​ឆ្នាំ​ម្នាក់រហូត​​បាន​សម្រេចនៅ​ចំណុច​​ព្រៃ​ធ្នុង​​តា​មុំ​ ស្ថិត​ក្នុង​ភូមិ-ឃុំ​ខាង​លើ​​​។​

បុរស​ចំណាស់​រូប​នេះ​ឈ្មោះ​តឹប ស អាយុ​៧០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​បឹង​កក់​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច​ ជា​អ្នក​ចាំ​ចំការ​ឱ្យ​គេ​ ចំណែក​កុមារី​រង​គ្រោះ​ឈ្មោះ​ស.រ អាយុ​១៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​។

សូម​បញ្ជាក់​ថា បុរសល្មោភ​កាម​​រូប​នេះ​ធ្លាប់​មាន​​ប្រពន្ធ​២​នាក់​ តែ​ស្លាប់​អស់​ហើយ​ ហើយ​បច្ចុប្បន្ន​នេះ​មាន​ប្រពន្ធ​ម្នាក់​ទៀត​អាយុ​២៧​ឆ្នាំ កំពុង​មាន​ផ្ទៃ​ពោះ​​ជិត​គ្រប់​ខែ​៕