ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​​ដឹក​ត្រី​មួយ​គ្រឿង​​ពាក់​ព័ន្ធជំ​ពាក់​លុយ​មិន​សង​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ កាលពី​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃទី​៨​មិថុនា​ ២០១៣ បាន​ឃាត់​រថយន្ត​កូរ៉ូ​ ទម្ងន់​២តោន​មួយ​គ្រឿង​​ ដឹក​ត្រី​នៅ​ចំណុច​ភូមិ​សំរោង​ខាង​ត្យូង​ សង្កាត់​​សំរោង​ ខណ្ឌ​សែន​សុខ​ ពាក់​ព័ន្ធ​​ជំពាក់​លុយ​ប្រមាណ​ជា​ ២០ម៉ឺន​ដុល្លារ​ ហើយ​មិន​ស​ង​ រហូត​ប្ដឹង​ប្ដល់​​គ្នា​ឡើង​

រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ កាលពី​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃទី​៨​មិថុនា​ ២០១៣ បាន​ឃាត់​រថយន្ត​កូរ៉ូ​ ទម្ងន់​២តោន​មួយ​គ្រឿង​​ ដឹក​ត្រី​នៅ​ចំណុច​ភូមិ​សំរោង​ខាង​ត្យូង​ សង្កាត់​​សំរោង​ ខណ្ឌ​សែន​សុខ​ ពាក់​ព័ន្ធ​​ជំពាក់​លុយ​ប្រមាណ​ជា​ ២០ម៉ឺន​ដុល្លារ​ ហើយ​មិន​ស​ង​ រហូត​ប្ដឹង​ប្ដល់​​គ្នា​ឡើង​តុលាការ​ថែមទៀត​ផង​។

 ប្រភពព័ត៌មាន​បា​ន​ឱ្យដឹង​ថា​ កាលពី​ប៉ុន្មាន​ខែម្ចាស់​ស្រះ​ត្រី​ឈ្មោះ​ណុប​ ហេង​ មានទី​លំនៅ​កន្លែង​កើត​ហេតុ​ខាង​លើ​ និង​មាន​ស្រះ​ត្រី​៦កន្លែង​ ស្ថិត​ក្នុង​ភូមិ​ខាងលើ​ ត្រូវ​បាន​តុលាការ​ចេញ​ដីការក្សាការពារ​ ។ ប៉ុន្តែបែ​រជា​ម្ចាស់ស្រះ​ត្រី​ខាង​លើ​មិនព្រម​គោរព្ធ​តាម​ដីកា​តុលាការ​ នៅតែ​បន្ត​លួច​ចាប់ត្រី​យកទៅ​លក់​ជាញឹក​ញាប់​ ធ្វើ​ឱ្យ​ម្ចាស់​បណ្ដឹង​ទៅ​ប្ដឹង​សមត្ថ​កិច្ច​ចាប់ឃាត់​ខ្លួន​ ខណៈកំពុង​ដឹកត្រី​ចេញ​ពី​ស្រះ​យកទៅលក់​។

 ប្រភពបន្តថា​ ខណៈ​សមត្ថ​កិច្ច​ចុះ​ឃាត់​រថយន្ត​ខាង​លើ​ ស្រាប់តែ​ម្ចាស់ស្រះ​ត្រី​បាន​ប្រទូសរ៉ាយ​ជាមួយ​សមត្ថ​​កិច្ច​ដោយ​ប្រើ​ហឹង្សាថែមទៀត​ផង​៕