ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើសចិត្ត​ណាស់​ល្ខោនខោលស្ងាត់ ហា​ឡូ​វី​ន​ព្រោងព្រាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​តារា​សម្ដែង និង​ម្នាក់​ទៀត គឺ​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មាន​ហ្វេ​ន​ច្រើន បាន​ចេញ​មុខ​ជួយ​ឈឺឆ្អាល​ចំពោះ​តារាចម្រៀង​លោក​ជ័យ សុ​វ៉ា​ត ដែល​ខំ​បំផុស​ពី​សិល្ប​:​ល្ខោនខោល តែ​ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគ​ច្រើន​មើល​រំលង បើ​ធៀប​នឹង​ការ​ចែកចាយ​ពី​បុណ្យ​ខ្មោច​ហា​ឡូ​វី​ន​(Halloween)​របស់​បរទេស…

រាជធានី​ភ្នំពេញ​៖ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​តារា​សម្ដែង និង​ម្នាក់​ទៀត គឺ​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មាន​ហ្វេ​ន​ច្រើន បាន​ចេញ​មុខ​ជួយ​ឈឺឆ្អាល​ចំពោះ​តារាចម្រៀង​លោក​ជ័យ សុ​វ៉ា​ត ដែល​ខំ​បំផុស​ពី​សិល្ប​:​ល្ខោនខោល តែ​ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគ​ច្រើន​មើល​រំលង បើ​ធៀប​នឹង​ការ​ចែកចាយ​ពី​បុណ្យ​ខ្មោច​ហា​ឡូ​វី​ន​(Halloween)​របស់​បរទេស ។

លោក​រុន ណា​កូ តារា​សម្ដែង កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​អំឡុង​បុណ្យ​ខ្មោច​ហា​ឡូ​វី​ន​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​«១០០​ភាគរយ ដឹង​តែ​មាន​អ្នក​ជេរ​ហើយ ! តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​គ្រាន់តែ​សង្វេគ​ចិត្ត​ប៉ុណ្ណោះ ដែល​វប្បធម៌​បរទេស​ឃើញ​កូន​ខ្មែរ​បំផុស និង​លើក​ស្ទួយ ដោយ​មិន​ចាំបាច់​មាន​អ្នក​ជួល ។ ក្រឡេក​មក​មើល​ចង្វាក់​រាំវង់ និង​ល្ខោន​ខោល​វិញ គឺថា ទាល់តែ​ឮ​ថា​ប្រទេស​ជិតខាង គេ​ចង់​យក​ទៅ​ដាក់​ជា​បេតិកភណ្ឌ​របស់​គេ​ទើប​ឃើញ ម្នាក់​ៗ កញ្ជ្រោល​មួយ​ប្រាវ ។

យ៉ាងណាមិញ​ការ​ឈឺឆ្អាល​ទាំងនោះ​កំពុង​ចាប់ផ្ដើម​ស្ងាត់ ទៅ​ៗ​ជា​បណ្ដើរ​ៗ ដែល​ហាក់​ដូច​ធ្វើ​តាម​គ្នា​មួយ​ពេល​។ ប៉ុន្តែ​សម្រាប់​វប្បធម៌​បរទេស​វិញ គឺថា​រួម​គ្នា លើក​ស្ទួយ​យ៉ាង​ផុលផុស​តែ​ម្ដង ជាក់ស្ដែង​យប់​បុណ្យ​ហា​ឡូ​វី​ន គឺថា​សុទ្ធតែ​រូប​Halloween ពេញ​តែ​ហ្វេ​ស​ប៊ុ​ក មិន​ថា​អ្នក​ខេត្ត អ្នកក្រុង ។

បើ​អ្នក​ទាំងនោះ​ងាក​មក​ចែកចាយ​ល្ខោនខោល​ខ្មែរ ឧទាហរណ៍​ជួយ​គាំទ្រ និង​ចែកចាយ បទ​ចម្រៀង​របស់​តារាចម្រៀង​សាន់​ដេ លោក ជ័យ សុ​វ៉ា​ត ដែល​ទើប​ចេញ​មុន​នេះ​ពាក់​ព័ន្ធ​នឹង​សិល្ប​:​ល្ខោនខោល​ឲ្យ​បាន​តែ​ពាក់កណ្ដាល​ការ​លើក​ស្ទួយ Halloween មិនដឹង​ថា វប្បធម៌​ខ្មែរ​សុសសាយ​ប៉ុនណា​ទេ ! ខ្ញុំ​ចង់​ឃើញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បំផុស​អ្វី​ពី​ដែល​ជា​របស់​ខ្មែរ ឲ្យ​បាន​ច្រើន​ជាង​វប្បធម៌​បរទេស មិន​គួរ​លើក​ស្ទួយ Halloween របស់​បរទេស ក្នុង​ពេល​ដែល​វប្បធម៌​បុរាណ​របស​ជាតិ​ឯង ដូច​ជា​ចង្វាក់​ប្រពៃណី សម្លៀក​បំពាក់​បុរាណ និង​ល្ខោនខោល មាន​ភាព​ឯកោ​បែប​ហ្នឹង​ទេ​…!
សុំ​ទោស​បើ​ខ្ញុំ​បញ្ចេញយោបល់​មួយ​នេះ​ខុស​»​។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ទៀត​ឈ្មោះ​Tavan Jalerm បាន​បង្ហោះ​សារ​ឈឺឆ្អាល​ចំពោះ​លោក​ជ័យ សុ​វ៉ា​ត ដូច​គ្នា​ដែរ ដោយ​លោក​សរសេរ​ថា​«​មិន​ចង់​ទើស​ទេ ដឹង​ថា​ទើស​ទៅ​មាន​គេ​ជេរ តែ​ទ្រាំ​មិន​បាន​ព្រោះ​ខ្មោច Halloween ចេញ​លង​ពេញ​ក្រុងភ្នំពេញ​យប់​៣១ តុលា ។ កូន​ខ្មែរ​អើយ​បើ​អ្នក​ខំ​ថែ ចែករំលែក​វប្បធម៌​ខ្មែរ ដូច Halloween មិនដឹង​ជា​ល្អ​យ៉ាងណា​ទេ​។ ខ្ញុំ​អាណិត​បង​ជ័យ សុ​វ៉ា​ត និង​ផលិតកម្ម​សាន់​ដេ ខំ​ចេញ​MV សម្ដែង ស្លៀក​សម្លៀក​បំពាក់ ល្ខោនខោល បែរជា​មិនសូវ​មាន​អ្នកគាំទ្រ​!»​។

អម​ដោយ​សំ​ណេ​រ​ធ្វើ​ឲ្យ ម្នាក់​ៗ​អាន​ហើយ​កោតសរសើរ លោក​Tavan Jalerm​ក៏​បាន​បង្ហោះ​វី​ដេ​អូ​រិះគន់​អ្នក​ងប់​ង​ល់​នឹង Halloween កាលពី​យប់​ថ្ងៃ​ទី​៣១ តុលា ដែល​ជា​ថ្ងៃ​ធំ​របស់​Halloween ។ ដ្បិត​មាន​អ្នក​ទើស មាន​អ្នក​ជេរ តែ​ក៏​មាន​អ្នកគាំទ្រ​ច្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ